(ភ្នំពេញ)៖ មិនត្រឹមតែជា Brand ទូរស័ព្ទដែលមានកំពុងមានឈ្មោះបោះសំលេងនៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ មកដល់ពេលនេះ ក្រុមហ៊ុនទូរស័ព្ទវៃឆ្លាត OPPO បានកំពុងតែដំណើរការកម្មវិធីដ៏ល្អប្រពៃមួយ សម្រាប់ចូលរួមលើកស្ទួយនូវវប្បធម៌ អរិយធម៌ខ្មែរ នៅក្នុងប្រទេសកម្ពុជាដ៏សម្បូរបែប ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

«OPPO Photography Academy» គឺជាឈ្មោះសមាគមថតរូបមួយដែលក្រុមហ៊ុន OPPO បានប្រកាសបើកជាផ្លូវការដំណាលគ្នា ជាមួយវត្តមាន ទូរស័ព្ទស៊េរីថ្មី OPPO Reno Series កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហើយរហូតមកដល់ពេលនេះ ស៊េរីថ្មីរបស់ OPPO នៅតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ ហើយនៅថ្ងៃនេះទៀតសោត សមាគមថតរូបផ្លូវការ OPPO Photography Academy បានប្រកាសថាខ្លួននឹងទៅកាន់ខេត្តសៀមរាប ដើម្បីផ្តិតយករូបភាពដ៏ប្រណិត និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ក្រុមអ្នកជំនាញថតរូបល្បីៗ។

ជាមួយនឹងតារាតំណាងទូរស័ព្ទដៃ OPPO ដោយការប្រើប្រាស់ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដើម្បីស្វែងរករូបភាព អាថ៌កំបាំងដ៏ល្អឯកចេញពីប្រាង្គប្រាសាទបុរាណខ្មែរ (Temple) បរិស្ថានធម្មជាតិដ៏បរិសុទ្ធនៅគ្រប់ច្រកល្ហក (Environmental) និងរបៀបនៃការរស់នៅរបស់ប្រជាពលដ្ឋខ្មែរ នៅតាមទីជនបទដាច់ស្រយាល (People) ដែលយើងគ្រប់គ្នាជាទូទៅ កម្រនឹងបានឃើញដោយផ្ទាល់ភ្នែក។

យោងតាមអ្នកការឲ្យដឹងរបស់ប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន OPPO បាននិយាយថានេះជាបេសកម្មដំបូងដែលសមាគម OPPO Photography Academy បានចាប់ផ្តើម ហើយមូលហេតុនៃការជ្រើសរើស ខេត្តសៀមរាប ជាខេត្តគោលដៅដំបូង គឺដោយសារតែខេត្តនេះ ជាខេត្តអច្ឆរិយដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌ ប្រពៃណីជាតិសាសន៍ខ្មែរ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយក្រុមហ៊ុន OPPO ពិតជាមានមោទកភាពដែលបានចូលរួមចំណែកតូចមួយ ក្នុងការផ្សព្វផ្សាយរូបភាព ដ៏សម្បូរបែប របស់កម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយ និង ជាទីមោទកភាពរបស់ស្រទាប់យុវវ័យខ្មែរ កំពុងតែល្បីសុសសាយ នៅលើឆាកអន្តរជាតិទៅកាន់ពិភពលោក និងជាការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាបានផងដែរ។

សូមបញ្ជាក់ថា «OPPO Photography Academy» គឺជាសមាគមថតរូបមួយដែលបង្កើតឡើងដោយក្រុមហ៊ុនទូរស័ព្ទចល័ត OPPO ដោយសមាគមថតរូបមួយនេះនឹងផ្តល់ឱកាសសម្រាប់អ្នកដែលមាននិស្ស័យ និងស្រលាញ់ការថតរូបខ្លាំងនៅក្នុងប្រទេសកម្ពុជា បានចូលសិក្សាជំនាញថតរូបល្អៗ បង្កើននូវគំនិតច្នៃប្រឌិតថ្មីៗ របស់ពួកគេដើម្បីបង្ហាញទៅកាន់ពិភពលោក តាមរយៈសមាគមដែលបង្កើតឡើង ជាផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា។

ហើយ «OPPO Photography Academy» មានទស្សនវិស័យជួយដល់អ្នកដែលស្រឡាញ់ការថតរូបទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យទទួលបានឱកាសកាន់តែងាយស្រួល ក្នុងការបង្ហាញពីស្នាដៃថតរូបភាពដ៏ស្រស់ស្អាត នៃវប្បធម៌ ប្រពៃណីដ៏សម្បូរបែប នៅក្នុងប្រទេសកម្ពុជា ទៅកាន់ពិភពលោក ប្រកបដោយសិល្បះច្នៃប្រឌិត និងមានគុណភាពខ្ពស់ហើយសមាគមនេះ កំពុងតែប្រតិបត្តិការលើបេសកម្ម ប្រមូលផ្តុំអ្នកដែលមានឆន្ទៈ ក្នុងការថតរូបភាព ឬប្រមូលផ្តុំក្រុមអ្នកដែលស្រឡាញ់ការថតរូបដូចគ្នា មកជួបប្រជុំគ្នាតែមួយនៅក្នុងសមាគមនេះ ដើម្បីជំរុញ និងពន្លឿនជំនាញថតរូបប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងប្រទេសកម្ពុជា។

ប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់អំពីសកម្មភាពនៃសមាគមនេះ សូមចូលទៅកាន់ Page ផ្លូវការ https://web.facebook.com/oppoacademykh