(ស្វាយរៀង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន របស់ស្នងកាដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្ក្រាបករណីគ្រឿងញៀន ងឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន៦នាក់រួមមាន ទី១៖ឈ្មោះ តូច សាខន ទី២៖ ឈ្មោះ អ៊ុក នៅវិបុល ទី៣៖ ឈ្មោះ តៀត សារិត ទី៤៖ ឈ្មោះ យង់ ចាន់រ៉ា ទី៥៖ ឈ្មោះ ចិន វ៉ិក និងទី៦៖ ឈ្មោះទុំ រស់ ជនសង្ស័យចំនួន ០៦នាក់ មានទីលំនៅរស់នៅក្រុងបាវិត ខេត្ដស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ ដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន ២២កញ្ចប់ (ធំ០៥កញ្ចប់) ថ្នាំគ្រាប់០១កញ្ចប់ (ចំនួន០៥គ្រាប់) ទូរស័ព្ទដៃ០៦គ្រឿង សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ចំពោះជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងបាវិត ធ្វើការស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់ កាលពីថ្ងៃទី០៧-០៨ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រនៃក្រុងបាវិត ខេត្តស្វាយរៀង៕