(ភ្នំពេញ)៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានឆ្លងពីប្រទេសវៀតណាម រាលដាលដល់ខេត្តចំនួន៤របស់កម្ពុជា គឺខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។

ដើម្បីចូលរួមទប់ស្កាត់ នៃការចម្លងជំងឺ រីករាលដាលទៅកាន់ខេត្តផ្សេងៗទៀតនោះ វីដេអូអប់រំស្តីពី «ជំងឺប៉េស្តជ្រូកអាហ្វ្រិក» ត្រូវបានបង្កើតឡើង ក្នុងបំណងឲ្យប្រជាពលរដ្ឋ និងសាធារណជនទូទៅ បានយល់ពីជំងឺដ៏កាចសហាវចំពោះសត្វមួយនេះ។

សូមជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងដល់មនុស្សឡើយ ប៉ុន្តែជំងឺនេះ ជាជំងឺកាចសាហាវ និងឆ្លងរាលដាលខ្លាំងពីតំបន់មួយទៅតំបន់មួយ ដែលបណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឱ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕