(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋសភា បានកំណត់ពេលបើកសម័យប្រជុំ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ស្អែកនេះ ដោយមានរបៀបវារៈតែមួយប៉ុណ្ណោះ នោះគឺការឆ្លើយបំភ្លឺរបស់ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅតាមការចោទសួររបស់រដ្ឋសភា។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នានា របស់រដ្ឋសភា។ កិច្ចប្រជុំ ក៏បានពិភាក្សា ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈ សម្រាប់សម័យប្រជុំរដ្ឋសភា លើកទី២ នាពេលខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលរដ្ឋសភា នីតិកាលទី៦ បានកោះហៅរដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាល ទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការអនុវត្តការងារ ចាប់តាំងពីចូលកាន់តំណែងសម្រាប់អាណត្តិថ្មី រយៈពេល១ឆ្នាំ កន្លងមក៕

ខាងក្រោមនេះជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា៖