(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឱកាសការងារចំនួន ១,៤៧០ កន្លែងទៀតហើយ កំពុងរង់ចាំ សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មី ពីក្រុមហ៊ុនធំៗចំនួន១១ សម្រាប់វេទិកាការងារនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្រុមហ៊ុនចំនួន១១ សម្រាប់វេទិកាការងារ រួមមាន៖ Lucky Supermarket , ABA Bank , The Olympia Mall , Vital Premium Water , MJQ Education , Hattha Kaksekar Limited , BreadTalk Cambodia , G Gear Group, Asianerial Advisory Int. , BROWN Coffee and Bakery , Grand Khmer Trading Agency នឹងចូលរួមជ្រើសរើសបុគ្គលិក នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែកក្កដា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ ជាមួយអ្នកតំណាងមកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អាស្រ័យហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួលបានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ។ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕