(ភ្នំពេញ)៖ ពិតជាពិសេស និងកក្រើក ដោយអ្នកតំណាងស្ថាប័នកំពូល Monde Selection បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីនាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នារាត្រីថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុងមជ្ឈមណ្ឌល Premium Sen Sok។

ជោគជ័យដ៏ធំសម្បើមនេះ ដោយសារតែ GANZBERG ត្រូវបានវាយតម្លៃយ៉ាងល្អិតល្អន់ពី ស្ថាប័នអន្តរជាតិ Monde គឺព្រោះតែស្រាបៀរហ្គេនស៍បឺគផលិតដោយ ជនជាតិអាល្លឺម៉ង់ វត្ថុធាតុដើមអាល្លឺម៉ង់ ការផលិតប្រកាន់ខ្ជាប់តាមច្បាប់បន្សុទ្ធ នៃស្រាបៀរអាល្លឺម៉ង់ គ្រប់តំណក់ស្រាបៀរហ្គេនស៍បឺគ ពោរពេញដោយទំនួលខុសត្រូវខ្ពស់ ដោយឆ្លងកាត់ការពិនិត្យធ្វើតេស្ត យ៉ាងល្អិតល្អន់ ចំនួន៥០០ដង។

គួរឲ្យដឹងផងដែរថា កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌល Premium Sen Sok ដោយមានការប្រជុំដោយតារាចម្រៀងល្បីៗ លំដាប់ស្រុកខ្មែរដូចជា លោក ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ហ្សូណូ ឈិន ម៉ានិច្ច ប៉ាច គីមមួយ ជាពិសេសគឺតារាចម្រៀងរ៉េបអន្តរជាតិ Kid Ink ផងដែរ។

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕