(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀលីអូ បានរៀបចំពិធីជួបជុំរវាងអតិថិជន និងតំណាងចែចាយព្រមទាំងដៃគូរអាជីវកម្មទាំងអស់ ដើម្បីជាការថ្លែងអំណរគុណដល់ដៃគូរ និងអិតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់ដល់ក្រុមហ៊ុនស្រាបៀលីអូ។

ការជួបជុំនេះរៀបចំឡើងនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានឈ្មោះថា «it’s time to play Dinner Party» ដោយមានការចូលរួមពីអគ្គនាយកក្រុមហ៊ុនស្រាបៀលីអូ ព្រមទាំងអតិថិជនទាំងអស់ផងដែរ។

លោកអគ្គនាយកក្រុមហ៊ុនស្រាបៀលីអូ បានថ្លែងឲ្យដឹងថា «ស្រាបៀលីអូជាស្រាបៀដ៏ល្បី ប្រចាំប្រទេសថៃហើយស្រាបៀលីអូមានវត្តមាន ក្នុងទីផ្សារប្រទេសកម្ពុជា២០ឆ្នាំមកហើយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់។ ជាក់ស្តែងការលក់របស់ស្រាបៀលីអូ ស្ថិតក្នុងទីផ្សារដ៏ប្រកួតប្រជែងជាមួយក្រុមហ៊ុន ដទៃទាំងដែលពួកគេមានយុទ្ធសាស្ត្រទីផ្សារ និងការលក់ស្រដៀងនឹងផលិតផលយើងក្ដី»

លោកបន្តថា ក្រុមហ៊ុនស្រាបៀលីអូនឹងរក្សារសជាតិរបស់ស្រាបៀ ឲ្យខុសពីដៃគូរប្រកួតប្រជែងព្រោះ អតិថិជនរបស់ស្រាបៀលីអូតែងតែចូលចិត្ត និងគាំទ្រនូវរសជាតិនេះ។ បន្ថែមពីនេះក្រុមហ៊ុនស្រាបៀលីអូនឹងបង្កើតនូវរូបរាងថ្មី សកម្មភាពទីផ្សារថ្មីៗ, កាផ្សព្វផ្សាយថ្មីៗតាមរយៈគេហទំព័រហ្វេសប៊ុក, ការចុះផ្សព្វផ្សាយតាមទីផ្សារ, ការលក់ពិសេស និងផ្ទាំងផ្សាយពាណិជ្ជកម្មទំនើបនានា។

លោកបន្ថែមថា តាមរយៈយុទ្ធសា្រស្តទីផ្សារនេះ នឹងធ្វើឲ្យស្រាបៀលីអូក្លាយទៅជា ស្រាបៀល្បីនៅអាស៊ុអាគ្នេយ៍៕