(ឡុងប៊ិច-សហរដ្ឋអាមេរិក)៖ ប្រជាពលរដ្ឋខ្មែរ ជាង៥០០នាក់ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១ ដល់២៨-មិថុនា-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្និតស្នាលជាទីបំផុត។

ពិធីជួបជុំដើម្បីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨នេះ បានប្រព្រឹត្តធ្វើឡើង នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន La Lune ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយមានសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សជាង៥០០នាក់។

ពិធីនេះ ត្រូវបានធ្វើឡើង ក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេសជាតិ ប្រកដដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ព្រមទាំងគ្រាប់ភ្នែកម្ខាងផងដែរ ដើម្បីតែជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើង។

កម្មវិធីនេះ បានសហការរៀបចំឡើងដោយលោក ចៅ ជីអាន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច, លោក កែវ វ៉ាន្នី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា។ គណៈកម្មធិការសាខាបក្ស និងយុវជនបក្សទាំង២១តំបន់រួមមាន៖

ទី១៖ អនុសាខាបក្សប្រចាំ Long Beach, ទី២៖ យុវជនបក្សប្រចាំទីក្រុង Long Beach, ទី៣៖ យុវជនប្រចាំទីក្រុង Orange county, ទី៤៖ អនុសាខាបក្សប្រចាំ Orange county, ទី៥៖ យុវជនប្រចាំទីក្រុង Los Angeles, ទី៦៖ អនុសាខាបក្សប្រចាំ Los Angeles., ទី៧៖ យុវជនប្រចាំទីក្រុង Riverside, ទី៨៖ យុវជនប្រចាំទីក្រុង La Mesa, ទី៩៖ យុវជនប្រចាំទីក្រុង Paramount, ទី១០៖ យុវជនប្រចាំទីក្រុង Rosemead, ទី១១៖ យុវជនប្រចាំទីក្រុង San Bernardino, ទី១២៖ អនុសាខាបក្សប្រចាំទីក្រុង Stockton , ទី១៣៖ យុវជនបក្ស Stockton, ទី១៤៖ អនុសាខាបក្សប្រចាំទីក្រុង Sacramento, ទី១៥៖ យុវជនបក្ស Sacramento, ទី១៦៖ យុវជនបក្សប្រចាំទីក្រុង Temecula, ទី១៧៖ អនុសាខាបក្សប្រចាំទីក្រុង San bernadino, ទី១៨៖ អនុសាខាបក្សប្រចាំទីក្រុង signal hills, ទី១៩៖ យុវជនបក្ស signal hills, ទី២០៖ លោក ហ៊ួត គីមឆា កុងស៊ុលខ្មែរ ប្រចាំទីក្រុង Long beach និងទី២១៖ សិល្បៈករ សិល្បៈការនី ជើងចាស់ ជាច្រើនរូប។

កម្មវិធីជួបជុំអបអរសាទរខួបទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយសប្បាយរីករាយនេះ ជាមហាជោគជ័យ របស់បក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយពុំមានក្រុមណាមួយ មករារាំងនឹងបង្កបញ្ហានោះឡើយ៕