(ភ្នំពេញ)៖ កាន់តែប្លែក និងអស្ចារ្យទៀតហើយ ដោយ OPPO បាននឹងកំពុងតែឈានទៅរកការបំបែកកំណត់ត្រាថ្មីរបស់ខ្លួនមួយផ្នែកទៀត ជាមួយនឹងការដាក់តាំងបង្ហាញបច្ចេកវិទ្យាថ្មី និងទំនើប ប្រភេទមេរ៉ាបង្កប់ក្នុងអេក្រង់របស់ OPPO លើកំពូលស្មាតហ្វូនថ្មីមួយ នៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន ។

លើកនេះ មិនដឹងថាបច្ចេកវិទ្យាដ៏ទំនើបនេះ នឹងត្រូវបំពាក់នៅលើម៉ូឌែលអ្វីនោះទេ គ្រាន់តែយើងខ្ញុំដឹងថា វាជាបច្ចេកវិទ្យាដែលមានបំពាក់កាមេរ៉ាបង្កប់ខ្លួន ក្នុងអេក្រង់ទូរស័ព្ទ ដែលគ្មានឆក គ្មានហូតចេញ និងគ្មានផុស ដូចម៉ូឌែលមុនៗឡើយ ហើយតាមរយៈវីដេអូ Teaser យើងឃើញថា OPPO ហាក់ដូចជាចង់បង្ហាញពីភាពវិវឌ្ឍន៍ នៃការរចនាកាមេរ៉ារបស់ពួកគេ ដែលល្អឥតខ្ចោះដូច្នោះដែរ។

ដូចអតិថិជនធ្លាប់បានដឹងដែរហើយថា កាលពីឆ្នាំមុន OPPO បានបង្ហាញពីបច្ចេកវិទ្យាកាម៉េរាហូតចេញពីតួខ្លួនជាលើកដំបូងនៅលើ OPPO Find X រួចហើយដែរ ដែលមានអ្នកគាំទ្រ និងសរសើរមិនដាច់ពីមាត់ យ៉ាងច្រើនលើសលប់មិនគួរឲ្យជឿ ហើយក្នុងឆ្នាំនេះវិញ បច្ចេកវិទ្យាកាម៉េរាផុសចេញដូចព្រុយត្រីឆ្លាម បែបបញ្ឆិតនេះ បានស្ថិតនៅលើកំពូលស្មាតហ្វូន OPPO Reno Series តែម្តង ដោយម៉ូឌែល OPPO Reno 10X Zoom មានបច្ចេកវិទ្យា 60X Digital Zoom បានកាន់តែឆ្ងាយ កាន់តែច្បាស់។

ជាក់ស្តែងនៅថ្ងៃនេះ វាកាន់តែធ្វើឲ្យអ្នកគាំទ្រឆ្ងល់ទៀតហើយ ប្រសិនបើមានកាមេរ៉ាបង្កប់ខ្លួនក្នុងអេក្រង់មែននោះ! មានតែសំណួរសួរថា How? That true? That amazing!។ ចំលើយទាំងអស់នឹងត្រូវលាតត្រដាងហើយនៅថ្ងៃស្អែកនេះ ចង់ដឹងថា OPPO ធ្វើបានពិតមែនទេ? បើចង់ជ្រាបច្បាស់ ថាវាជាព័ត៌មានពិតឫ មិនពិត សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍ MWC Shanghai នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ដល់ ២៩ ខែមិថុនា នេះហើយ៕