(ព្រះសីហនុ)៖ កិច្ចសម្ភាសន៍ជាមួយជនរងគ្រោះចុងក្រោយ២នាក់ (ទី២៥-២៦) ដែលរួចផុតពីសេចក្តីស្លាប់ក្រោមគំនរអគារបាក់រលំ ដោយបានរៀបរាប់ពីហេតុការណ៍បាក់រលំអគារ៧ជាន់ និងការតស៊ូរស់នៅក្រោមគំនរថ្មបែកបាក់អស់រយៈពេលជិត៣ថ្ងៃ។

សូមជម្រាបថា ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេលជិត៣ថ្ងៃ។

តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)៕