(ភ្នំពេញ)៖ ស្រាបៀរ សិង្ហ បានប្រគល់រង្វាន់ដ៏អស្ចារ្យ ជូនដល់គូស្វាមីភរិយាថ្មី ដែលបានឈ្នះរង្វាន់ ខុនដូដ៏ថ្មីស្រឡាង ចំនួន១រង្វាន់ ពីកម្មវិធីចំណងដៃអាពាហ៍ពិពាហ៍ ឆ្នាំ២០១៩។ ពិធីប្រគល់ បានធ្វើឡើង ក្នុងកម្មវិធីរាត្រី កម្សាន្ត នៅស្ថានីយទូរទស្សន៍ CTN នាពេលថ្មីៗនេះ។

ដោយយោងតាម លោក ផល្លី ផល្លា អ្នកស្រី ហួត លាងគីម នៅភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដែលឈ្នះរង្វាន់ខុនដូ ពីស្រាបៀរសិង្ហ បានឲ្យដឹងថា «យើងទាំងពីរនាក់ រំភើបរីករាយមែនទែន ហើយមិននឹកស្មានមានសំណាងឈ្នះនោះទេ»។

លោក ផល្លី ផល្លា អ្នកស្រី ហួត លាងគីម បន្ដថា នេះជាចំណងដៃដ៏អស្ចារ្យសម្រាប់ពួកយើងទាំងពីរ វាពិតជាអស្ចារ្យមែនទែន។ ហើយក៏សូមអរគុណដល់ក្រុមហ៊ុន ស្រាបៀរ សិង្ហ ដែលបានបង្កើតនូវកម្មវិធីអាពាហ៍ពិពាហ៍នេះ និងជូនពរឲ្យ ក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើន ជាពិសេសសម្រាប់ការជាវក្នុងកម្មវិធីអាពាហ៍ពិពាហ៍។

លោក Alvin Gun ដែលជានាយកគ្រប់គ្រង ផ្នែកលក់នៅក្រុមហ៊ុនស្រាបៀរ សិង្ហ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ នាពេលកន្លងមកនេះថា «ដើម្បីជាការតបស្នងដល់អតិថិជនរបស់ខ្លួន ដែលបានជ្រើសរើសយកស្រាបៀរ សិង្ហ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ជារៀងរាល់ឆ្នាំស្រាបៀរសិង្ហ តែងតែមានកម្មវិធីផ្តល់ចំណងដៃអាពាហ៍ពិពាហ៍ ជូនដល់ម្ចាស់មង្គលការជានិច្ច និងមាន ការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ»

នេះជាការចាប់រង្វាន់ផ្តល់សំណាងជូនអតិថិជន ដែលជាវស្រាបៀរ សិង្ហ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ក្នុង២០១៩នេះ។ ស្រាបៀរសិង្ហ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុត សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឬកម្មវិធី ផ្សេងៗ។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ សិង្ហ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ ពីស្រាបៀរ សិង្ហ៕