(ភ្នំពេញ)៖ កំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតជំនាន់ចុងក្រោយ ដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរ ក៏ដូចជាធ្វើឱ្យអតិថិជនទាំងអស់នៅកម្ពុជា ទន្ទឹងរង់ចាំយ៉ាងអន្ទះសារបានមកដល់ហើយ! 

ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់ចុងក្រោយនេះ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងមានលក្ខណៈអស្ចារ្យបំផុត ដែលឆ្លុះបញ្ចំាងពី «វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះ»។

អ្វីដែលធ្វើឱ្យទូរទស្សន៍ Samsung QLED 8K នេះមានការចាប់អារម្មណ៍យ៉ាងច្រើន និងជាប់ឈ្មោះជាទូរទស្សន៍ ដែលមានភាពល្អឥតខ្ចោះទាំងផ្នែកគុណភាព ការច្នៃប្រឌិតទំនើប និងភាពលេចធ្លោគួរឱ្យទាក់ទាញបំផុតនោះគឺដោយសារតែចំណុចពិសេសៗទាំងអស់នេះ៖

១៖ Real 8K Resolution៖ ផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃរូបភាពធំច្បាស់ល្អក្នុងកម្រិត 8K ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ ដូចក្នុងធម្មជាតិ ឬស្ថានពិតៗតែម្តង ជាមួយនឹងកម្រិតបង្ហាញរូបភាពរហូតដល់ 33លាន ភិចស៊ែលឯណោះ!

២៖ 8K AI Upscaling៖ ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលបំពាក់នូវបច្ចេកវិទ្យា(AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K។

៣៖ Quantum Processor 8K៖ ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង ជួយផ្គត់ផ្គង់កម្រិតពណ៌ និងបង្ហាញរូបភាពឲ្យកាន់តែច្បាស់។

៤៖ Quantum HDR 4000៖ ជាមួយទូរទស្សន៏សេរីថ្មីនេះដែរ វាផ្តល់់នូវ HDR រហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលំអិតទោះជានូវក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ។

៥៖ Q Style៖ ជាមួយនឹងទូរទស្សន៏ QLED យើងមានបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចធ្វើឲ្យទូរទស្សន៏អាចភ្ជាប់ជាមួយជញ្ជាំងស្ទើរតែគ្មាចន្លោះ។មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៏នេះផងដែរ ក៏បានភ្ជាប់មកជាមួយដុំ One Connect និង invisible ដែងាយស្រួលភ្ជាប់ជាមួយឧបករណ៏ផ្សេងៗ និងមិនធ្វើឲ្យរញ៉េរញ៉ៃ។

៦៖ Ambient Mode (Magic Screen) ទូរទស្សន៍ Samsung QLED 8K មិនត្រឹមតែសម្រាប់មើលតែប៉ុណ្ណោះទេ តែក៏ជាឧបករណ៏ សម្រាប់តាំងលំអរគេហដ្ឋានផងដែរ ហើយអ្នកក៏អាចដាក់បង្ហាញរូបភាពបែបឌីជីផល,ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើនតាមតំរូវការរបស់លោកអ្នក។

៧៖ Air Play Connection៖ ជាមួយទូរទស្សន៏សេរីថ្មីនេះ របស់សាមសុង អ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplayរបស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូពីទូរស័ព្ទទៅកាន់ទូរទស្សន៏ផងដែរ។

អ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ល្បីលើពិភពលោកជាច្រើន ខាងផ្នែកបច្ចេកវិទ្យាដូចជា៖ Trusted Review, Pocket-Lint, HD Guru , Digital Trends, ទស្សនាវដ្តី Forbes និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូបានធ្វើការកោតសរសើរដល់ទូរទស្សន៍ស៊េរីចុងក្រោយ Samsung QLED 8K ដែលបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Q900R ថែមទាំងឲ្យពិន្ទុ 5 លើ 5 ទាំងអស់គ្នាតែម្តង ក្នុងការផ្តល់គុណភាពនៃការបង្ហាញរូបភាពបានច្បាស់ ត្រជាក់ភ្នែកយ៉ាងល្អឥតខ្ចោះ ជាមួយរូបរាងស្អាតដ៏ទាក់ទាញ និងបច្ចេកវិទ្យា 8K AI Upscaling ដំបូងគេបំផុតតែមួយគត់គ្មានគូប្រៀបក្នុងពិភពលោក ។

អតិថិជនទាំងអស់ អាចរកជាវទូរទស្សន៍ Samsung QLED 8K ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិកសាមសុងនានា ។ សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕