(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី និងជួញដូរ១៩ករណី ឃាត់ខ្លួនជនសង្ស័យ៤២នាក់ (ស្រី២នាក់)។

របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣,៩០៤ករណី ឃាត់មនុស្ស៨,២៦៧នាក់ (ស្រី៦២២នាក់) ក្នុងនោះមានជនបរទេស១៦៧នាក់ផងដែរ៕