(ភ្នំពេញ)៖ កម្មវិធីចម្រៀងគ្រួសារខ្មែរ នៅល្ងាចម៉ោង០៦៖០០នាទី រហូតដល់ម៉ោង១០៖០០យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ រៀបចំកម្មវិធីច្រៀង និងរៀបរាប់ពីការរលឹកដល់គុណសម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន ដែលមានសិល្បករ សិល្បការីនី ជាច្រើនរូបមកជួបជុំគ្នាដើម្បីរលឹកដល់គុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកជីវិតធ្វើដើមទុន តស៊ូរំដោះកម្ពុជាពីរបប ប៉ុលពត កាលពី៤២ឆ្នាំមុន។

កម្មវិធីនេះមានការផ្សាយផ្ទាល់តាមរយៈ Facebook ធំៗចំនួន៣រួមមាន៖
Facebook ចម្រៀងគ្រួសារខ្មែរ
Facebook Fresh News
Facebook Fresh News TV

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ គឺជារយៈពេលគម្រប់៤២ឆ្នាំហើយ (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០១៩) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដីលាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត៕