(ភ្នំពេញ)៖ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមនារីខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្តល់ជំនួយសប្បុរសធម៌ ដល់ស្រ្តីឆ្លងទន្លេ ចំនួន១គ្រួសារ ឈ្មោះ លី រិទ្ធិធា នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសដែលលោកស្រីទាំងពីរ បានអនុញ្ញាតឲ្យតំណាងរបស់លោកស្រី អញ្ជើញទៅសួរសុខទុក្ខ និងផ្តល់ជំនួយសប្បុរសធម៌ថវិកាចំនួន៨០ម៉ឺនរៀល ដល់ស្រ្តីឆ្លងទន្លេ ចំនួន១គ្រួសារ ឈ្មោះលី រិទ្ធា នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយផ្ទាល់ដើម្បីឃើញសភាពជាក់ស្តែងនៃការរស់នៅ ។

តំណាងលោកស្រី ចន គន្ធា និងលោកស្រី ទាវ ធីតា បានលើកឡើងថា លោកស្រីទាំងពីរ បានផ្តល់អំណោយជូននៅពេលនេះ គឺដើម្បីជាការលើកទឹកចិត្ត និងដើម្បីជួយសម្រួលដល់ការលំបាក មួយចំនួនពិសេស ដើម្បីបង្ហាញនូវវប្បធម៌ចែករំលែកក្នុងសង្គមកម្ពុជា ដែលស្ថិតនៅក្នុងស្ថានភាពរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះដែរ ក្រៅពីបានផ្តល់អំណោយជំនួយមនុស្សធម៌ដល់ស្រ្តីឆ្លងទន្លេហើយ នៅក្នុងថ្ងៃដដែលលោកស្រី ទាវ ធីតា បានអនុញ្ញាត ឲ្យតំណាងរបស់លោកស្រី ទៅផ្តល់ អំណោយសប្បុរសធម៌ ដល់លោកយាយ ហុក គ្រីន អាយុ ៧៥ឆ្នាំ រស់នៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ដែលមានជីវភាពក្រីក្រ ស្លាប់មួយជំហៀងខ្លួន ដោយឧបត្ថម្ភជារទេះរុញមួយ ដើម្បីងាយស្រួលបានមួយចំណែក៕