(ក្រចេះ)៖ ដោយសារមើលឃើញពីសក្ដានុពលឆ្នេរខ្សាច់ធម្មជាតិ ដែលតែងតែផុសចេញឡើងជារៀងរាល់ឆ្នាំពីបន្ទាប់ពីទន្លេមេគង្គស្រកទៅវិញ ប្រជាសហគមន៍នៅសង្កាត់កោះទ្រង់ បានសហការជាមួយមន្ទីរទេសចរណ៍ និងអាជ្ញាធរខេត្តក្រចេះ រៀបចំឱ្យមានឆ្នេរកម្សាន្តថ្មីមួយឡើងសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដែលឆ្នេរថ្មីនេះត្រូវបានប្រសិទ្ធនាមថា «ឆ្នេរផ្ដើមស្នេហ៍»។

«ឆ្នេរផ្ដើមស្នេហ៍» មានទីតាំងស្ថិតនៅខាងកើតបន្តិចនៃឆ្នេរកោះទ្រង់ ពោលគឺនៅជាប់មាត់កោះទ្រង់ទល់មុខក្រុងក្រចេះតែម្ដង។

ភ្ញៀវទេសចរអាចជិះទូកកាណូតទៅកម្សាន្តសប្បាយ ជាមួយនឹងសកម្មភាពទេសចរណ៍ជាច្រើន ដូចជា បង់តង់សម្រាកលំហែ ដុតភ្នក់ភ្លើងនាពេលរាត្រី ជួបជុំរាំលេងកម្សាន្ត លេងកីឡាលើវាលខ្សាច់ ជិះទូកកៃយ៉ាក់ ទទួលទានអាហារសហគមន៍ និងសេវាកម្សាន្តជាច្រើនទៀត ដែលប្រជាសហគមន៍អេកូទេសចរណ៍កោះទ្រង់ទទួលរៀបចំជូនទាំងអស់។

សូមទស្សនាវីដេអូបទយកការណ៍ ដែលរៀបរាប់អំពីឆ្នេរផ្ដើមស្នេហ៍នេះ៖