(កូរ៉េខាងត្បូង)៖ មន្ត្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំនួន២រូប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការផ្លាស់ប្ដូរចំណេះដឹងវិធានការលេីការលុបបំបាត់គ្រឿងញៀនខុសច្បាប់ (Transfer Knowledge of Various Countermeasures on Eradicating illegal Drugs) នៅប្រទេសកូរ៉េខាងត្បូង។

 វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ។

សមាសភាពចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលសរុប ចំនួន២០នាក់ មកពី៨ប្រទេស ក្នុងនោះមកពីកម្ពុជា២នាក់ ឥណ្ឌូណេស៊ី២នាក់ ឡាវ៣នាក់ ភូមា២នាក់ ហ្វីលីពីន៣នាក់ ថៃ៣នាក់ វៀតណាម៣នាក់ និងបង់ក្លាដេស២នាក់។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺ៖ ១. ដើម្បីយល់ដឹងពីយន្តការនិងប្រព័ន្ធត្រួតពិនិត្យគ្រឿងញៀននៅសាធារណរដ្ឋកូរ៉េ, ២. ស្វែយល់អំពីស្ថានភាពគ្រឿងញៀន និងនិន្នាការគ្រឿងញៀននៅតាមប្រទេសនិមួយៗ, ៣. ពង្រឹង និងលេីកកម្ពស់សមត្ថភាពរបស់មន្ត្រីត្រួតពិនិត្យគ្រឿងញៀននៃបណ្តាប្រទេសចូលរួម និង ៤. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់បង្ក្រាបការផ្គត់ផ្គង់គ្រឿងញៀនកើនឡើង និងការប្រើប្រាស់នៅទូទាំងពិភពលោក៕