(ភ្នំពេញ)៖ វាជាព្រឹត្តិការណ៍ដ៏កក្រើក និងធំសម្បើមនៃការប្រកួតហ្គេមអនឡាញ Rule of Survival អស់ជាច្រើនសប្តាហ៍ ដែលទទួលបានការគាំទ្រ យ៉ាងច្រើនលើសលប់ពីសំណាក់ក្រុមយុវជនកម្ពុជា កាលពីថ្ងៃសៅរ៍នេះ នៅផ្សារទំនើប AEON SENSOK ដែលមានការសហការឧបត្ថម្ភ ដោយក្រុមហ៊ុន Cellcard និងក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ ដែលបានឧបត្ថម្ភក្នុងកម្មវិធីនេះ តាំងពីដើមកម្មវិធីរហូតដល់ចប់ជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចជាតិកម្ពុជា។

តោះ មកមើលស្នាមញញឹមរបស់ក្រុមយុវជនដែលជាជយលេភី ហ្គេម Rule of Survival និង យុវជនឆ្នើមៗដទៃទៀត ដែលបានឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ពីការប្រកួតហ្គេមអនឡាញ Rule of Survival ដ៏ស្វិតស្វាញរដូវកាលទី១នេះ ដោយជយលេភីលេខ១ បានទៅលើក្រុមយុវជន Mister ដែលបានទទួលនូវប្រាក់រង្វាន់ ២៥,០០០,០០០រៀល និងទូរស័ព្ទស៊េរីថ្មី OPPO F11 Pro ម្នាក់មួយគ្រឿង។

ដែលជាទូរស័ព្ទ ដែលមានចំណុចពិសេសជាច្រើន ក្នុងការបំពេញទៅតាមក្តីប្រាថ្នារបស់អតិថិជនគ្រប់រូបដូចជា៖ កម្លាំងផ្ទុក ROM128BG +RAM 6GB កាន់តែងាយស្រួលសម្រាប់ Gamers និងមានកាមេរ៉ាក្រោយភ្លោះទំហំ 48 MP, កាម៉េរាមុខបង្កប់ខ្លួនផុសឡើងនៅចំណុចកណ្តាលទំហំ 16MP +AI beauty 2.1, ថាមពលថ្មទំហំ 4000mAh, បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0, មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , អេក្រង់បែបលាតពេញទំហំ 6.53 inch ដែលមានកម្រិតបង្ហាញ FHD+ រហូតដល់ទៅ 90.9%) ហើយពួកគេនឹងមានឱកាស ដើម្បីចូលរួមការប្រកួតហ្គេម អេឡិចត្រូនិច កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនផងដែរ។

ចំណែកចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមដែលមានឈ្មោះថា Warrior ដោយទទួលបានប្រាក់រង្វាន់២០,០០០,០០០រៀល និងទូរស័ព្ទ F11 ម្នាក់មួយគ្រឿង និងក្រុមលេខ៣ បានទៅលើក្រុម UP ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០,០០០,០០០រៀល និងក្រុមកីឡាករឆ្នើម និងក្រុមកីឡាករ ដែលមានអ្នកគាំទ្រច្រើនបំផុត សុទ្ធតែទទួលបានទូរស័ព្ទដៃទំនើប OPPO ម្នាក់មួយគ្រឿងបន្ថែមទៀតផង។

ទាំងនេះគឺជាឱកាសថ្មីមួយទៀតហើយ ដើម្បីជាការលើកទឹកចិត្តដល់យុវជនខ្មែរមួយចំនួន ដែលនិយមលេងហ្គេមអនឡាញតាមអ៊ីនធើណែត ដោយមិនចំណាយពេលវេលាឥតប្រយោជន៍ និងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុនឯកជនក្នុងស្រុកថែមទៀតផង ប៉ុន្តែទោះបីជាបងប្អូនយើង និយមលេងហ្គេមយ៉ាងណាក៏ដោយ សូមកុំភ្លេចការសិក្សាផងណា រៀនក៏ពូកែ លេងហ្គេមកាន់តែឆ្លាតទៀត គឺអេមតែម្តង៕