(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៣ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី និងជួញដូរ២០ករណី ឃាត់ខ្លួនជនសង្ស័យ៦៥នាក់ (ស្រី៧នាក់)។

របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣,៧៤៩ករណី ឃាត់មនុស្ស៧,៩៤១នាក់ (ស្រី៦០៤នាក់) ក្នុងនោះមានជនបរទេស១៦៧នាក់ផងដែរ៕