(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅ និងគ្រប់គ្រងដីនៅសងខាងព្រែកអូរវែង ចាប់ពីចំណុចបេតុងក្រោយវត្តទួលសង្កែ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដល់ផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ អំពីការចុះវាស់វែងដីកម្មសិទ្ធិទាំងអស់នោះ ដើម្បីត្រៀមស្ថាបនាផ្លូវ និងបុកស៊ីផាយស្ថាបនាព្រែកអូរវែង រំដោះការកកស្ទះចរាចរ សម្រួលដល់ការធ្វើដំណើរ។

តាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានជម្រាបប្រាប់ពលរដ្ឋទាំងអស់ ត្រៀមឯកសារពាក់ព័ន្ធ មកបង្ហាញជូន គណៈកម្មការចម្រុះរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីទទួលបានការវាស់វែង ជៀសវាងការបាត់ដីកម្មសិទ្ធិ ចាប់ពីម៉ោង០៨៖០០នាទី ដល់ម៉ោង១១៖០០នាទីព្រឹក និងចាប់ពីម៉ោង១៤៖០០នាទីរសៀល ដល់ម៉ោង១៧៖០០នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩៕

សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖