(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣៥ករណី ក្នុងនោះជួញដូរ ១៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៧៧នាក់ និងករណីប្រើប្រាស់ចំនួន ១៧ករណីផងដែរ។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,៦៩១ករណី ឃាត់មនុស្ស ៧,៨២៤នាក់ (ស្រី ៥៩៤នាក់) ក្នុងនោះមានជនបរទេស ១៦៧នាក់ផងដែរ៕