(កំពង់ចាម)៖ ទឹកប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៉ីឈីតាន់ បានបន្តធ្លាក់ដល់ដៃបុរសម្នាក់ទៀតហើយ ដែលមានមុខរបរជាអ្នកនេសាទត្រី មានឈ្មោះ តឹក គឹមលី អាយុ៥៤ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋាន ស្ថិតនៅភូមិសាស្ត្រខាងលើនេះ លោក តឹក គឹមលី បានរៀបរាប់ប្រាប់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃ ជាទម្លាប់លោកតែងទិញតែបៃតង អ៉ីឈីតាន់ ទទួលទានជាប្រចាំ ជាពិសេសក្រោយពេលសម្រាកពីការនេសាទត្រី។

លោកបានបន្តឱ្យដឹងទៀតថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចេញទៅនេសាទ លោកបានទៅទិញតែបៃតង អ៉ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំចំនួន១ដប ពីអ្នកលក់ដែលស្ថិតនៅខាងមុខផ្ទះ ដើម្បីទុកទទួលទាននៅពេលចេញទៅនេសាទដូចសព្វដង។ លុះពេលស្រេកទឹក និងអស់កម្លាំង លោកក៏យកតែបៃតងអ៉ីឈីតាន់ មកទទួលទាន ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង។

ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកដែលនៅក្បែរឱ្យដឹង និងមកចោមរោមមើលទាំងអស់គ្នា ហើយក៏ទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។ លោកបានបញ្ជាក់ទាំងអារម្មណ៍ រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនទៅសង់ផ្ទះ ហើយទុកមួយចំណែកទៀត សម្រាប់បង្កើតមុខរបរ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន តែបៃតង អ៉ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់, ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៉ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាង បានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕