(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរសិង្ហ មានកិត្តិយស បានរៀបចំព្រឹត្តិការណ៍អបអរសាទរ ដល់អ្នកឈ្នះទាំង៣រូប ដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តដ៏អស្ចារ្យ នៅប្រទេសអង់គ្លេស ពីកម្មវិធី Roar and Win របស់ស្រាបៀរសិង្ហ។

នេះជាបទពិសោធន៍ដ៏អស្ចារ្យលើកដំបូង ដែល Fan ពិតប្រាកដ របស់ស្រាបៀរ សិង្ហ និងក្រុមបាល់ទាត់តោខៀវ Chelsea ទទួលបានអារម្មណ៍រីករាយរំភើប ជក់ចិត្តដិតអាម្មណ៍ជាមួយការទស្សនា ការប្រកួតបាល់ទាត់ដោយផ្ទាល់ និងគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាត នៅក្នុងការកីឡដ្ឋាន Chelsea នៅក្នុងប្រទេសអង់គ្លេស។

លោក Alvin Gunyoong ដែលជានាយកគ្រប់គ្រងផ្នែកលក់ នៅក្រុមហ៊ុនស្រាបៀរ សិង្ហ ប្រចាំកម្ពុជា បានឲ្យដឹងថា «ស្រាបៀរ សិង្ហ ជាស្រាបៀរគុណភាពល្អ បំផុតលំដាប់ពិភពលោករបស់អាស៊ី ដែលមានដើមកំណើត នៅទីក្រុងបាងកកតាំងពីឆ្នាំ១៩៩៣ និងត្រូវបានផលិតឡើងដោយលោក Phraya Bhirom Bhakdi»

លោកបានបន្តទៀតថា «យើងពិតជាមានកិត្តិយស ដែលបានសហការជាមួយក្រុមបាល់ទាត់លំដាប់ពិភពលោក Chelsea ក្នុងការបង្កើតកម្មវិធី Roar and Win នេះឡើង ហើយផ្តល់ឱកាសឲ្យអតិថិជនរបស់យើងបានឈ្នះរង្វាន់ជាច្រើន ជាពិសេសរង្វាន់ដ៏អស្ចារ្យដំណើរកម្សាន្តទៅអង់គ្លេស»

លោក ឆែ ពិសី មកពី ខេត្តសៀមរាប ដែលជាអ្នកឈ្នះរង្វាន់ដំណើរកម្សាន្ត ទៅអង់គ្លេស មានចំណាប់អារម្មណ៍ ឲ្យដឹងដែរថា «ខ្ញុំនិយមពិសាស្រាបៀរ សិង្ហ ជាមួយមិត្តភក្តិ ហើយជាហ្វេនគាំទ្រក្រុមបាល់ទាត់ Chelsea។ ខ្ញុំរំភើបមែនទែន នៅពេលកោសឃើញរង្វាន់ទៅដើរលេងនៅអង់គ្លេស។ ចាំមើលពេលខ្ញុំទៅដល់ទីនោះ ខ្ញុំនឹងថតរូប ជាមួយការឡាយវីដេអូពីអង់គ្លេស ឲ្យផ្អើលមិត្តភក្តិក្នុងហ្វេសប៊ុកមុ្តង»។

ចំណែកអ្នកឈ្នះរង្វាន់ដំណើរកម្សាន្ត ទៅអង់គ្លេសម្នាក់ទៀត របស់ស្រាបៀរ សិង្ហ ក៏បានឲ្យដឹងដែរថា «ខ្ញុំនឹកស្មានមិនដល់ថា ខ្ញុំឈ្នះរង្វាន់សោះ ដល់ពេលកោសត្រូវរង្វាន់ខ្លួនឯងអ៊ីចឹង ខ្ញុំជឿ១០០ភាគរយ។ សូមអរគុណ ស្រាបៀរ សិង្ហ ដែលផ្តល់រង្វាន់ពិតៗ ដំណើរកម្សាន្តដ៏អស្ចារ្យទៅអង់គ្លេសនេះ ដែលជួយបំពេញក្តីសុបិនរបស់ខ្ញុំតាំងពីតូច»

ក្រុមហ៊ុនស្រាបៀរ សិង្ហ នឹងរ៉ាប់រងថ្លៃចំណាយទាំងអស់ សម្រាប់អ្នកឈ្នះរង្វាន់ទៅអង់គ្លេសទាំង៣រូប រួមមានសំបុត្រយន្តហោះទៅមក (ភ្នំពេញ-ទីក្រុងឡុងដ៏) ការស្នាក់នៅ ម្ហូបអាហារ និងសំបុត្រទៅទស្សនា ការប្រកួតបាល់ទាត់ Chelsea។

ស្រាបៀរ សិង្ហ បង្កើតឡើងតាមស្តង់ដារអន្តរជាតិ ជាក្រុមហ៊ុនផលិតភេសជ្ជៈតែមួយគត់របស់ប្រទេសថៃ ដែលប្រើគ្រាប់ធញ្ញជាតិសុទ្ធ១០០ភាគរយ និងផ្កាហប់ល្អបំផុតលំដាប់ពិភពលោក ផ្តល់នូវរសជាតិដ៏ឈ្ងុយគួរ ឲ្យចង់ក្រេប។ ស្រាបៀរ សិង្ហ នៅតែមានរង្វាន់ជាច្រើនទៀត សម្រាប់អតិថិជនរបស់ខ្លួន។ ជាវស្រាបៀរ សិង្ហ មួយកេស នឹងទទួលបានកាតកោសបញ្ចូលលុយទូរស័ព្ទ១ដុល្លារ និងឱកាសឈ្នះដំណើរកម្សាន្តទៅអង់គ្លេស៕