(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើត សត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរប្រជាជនគំរូ មួយរូប គឺ «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្ដរជាតិទាំងអស់ បន្ដចូលរួមជួយអន្ដរាគមន៍ និងសហការពេញលេញ ព្រមទាំងបន្ដជួយ ឧបត្ថម្ភ គាំទ្រ ក្នុងកិច្ចសហការចូលរួមជាមួយកម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្ររបស់ក្រសួងសុខាភិបាល ។

លើសពីនោះ ជួយដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញរាជធានី-ខេត្ដ ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម នៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ជៀសផុតពីជំងឺគ្រុនឈាម ដែលអាចនឹងផ្ទុះឡើងបានគ្រប់ពេលនេះផងដែរ ។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបង្ហាញវិធានការចំនួន៨ ដើម្បីទប់ស្កាត់ និងការពារការផ្ទុះឡើង នូវជំងឺគ្រុនឈាម ដែលមានដូចខាងក្រោមនេះ៖