(ភ្នំពេញ)៖ លោក ងួន សុខវេង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី បានសរសេរលិខិតមួយ ទៅកាន់លោកស្រី ថាំ ឡុក ខេង ប្រធានប្រតិបត្តិសាជីវកម្មផ្សព្វផ្សាយ របស់ទូរទស្សន៍ព័ត៌មានអាស៊ី (Channel News Asia-CNA) ដែលបានវាយប្រហារលើកម្ពុជា-ចិន នៅក្នុងបទយកការណ៍ក្រោមចំណងជើងថា «ការទូតមូលប្បទានប័ត្ររបស់ចិន»

ស្ថានទូតកម្ពុជា បានចាត់ទុកថា ការចុះផ្សាយនេះមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ហើយលើកយកនូវចំណុចអវិជ្ជមាន និងប្រាស់ចាកពីការពិត ក្នុងគោលបំណងវាប្រហារដល់ប្រទេសកម្ពុជា ដែលធ្វើឱ្យមានការភាន់ចំឡំដល់សាធារណជនជាតិ និងអន្តរជាតិ។

ខាងក្រោមនេះជាលិខិតទាំងស្រុងរបស់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី៖