(ភ្នំពេញ)៖ ទីបំផុតសមរភូមិគ្រាប់កាំភ្លើងតាមអ៊ីធើណែតនៃការប្រកួតលេងហ្គេមអនឡាញ Rule of Survival បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ហើយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដែលនឹងប្រពឹត្តិធ្វើទៅនៅផ្សារទំនើប AEON Mall SEN SOK (Hall ជាន់ទីបី) ដែលសហការជាមួយនឹងក្រុមហ៊ុន OPPO ជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ ដែលបានចូលរួមក្នុងកម្មវិធីនេះ។

ចង់ដឹងថានណាខ្លះជាអ្នកមានសំណាងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបាននូវប្រាក់សុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការឧបត្ថម្ភបន្ថែម ពីក្រុមហ៊ុន OPPO ជាពិសេសចំពោះក្រុមអ្នកឈ្នះអាចនឹងទទួលបាននូវទូរស័ព្ទដៃស៊េរីទំនើបដ៏ថ្មីស្រឡាងជាច្រើនគ្រឿង ពីក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដែលកំពុងមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន នៅក្នុងប្រទេសកម្ពុជា។

ការរង់ចាំរបស់លោកអ្នកបានមកដល់ហើយនៅពេលនេះ សូម្បីយើងខ្ញុំក៏ចង់ដឹងដែរថាតើនណាជាអ្នកទទួលជ័យលេភីពិតប្រាកដ ក្រោយពីការប្រកួត លេងហ្គេមអនឡាញ ដ៏ស្វិតស្វាញអស់រយៈពេលរាប់សិបសប្តាហ៍មកហើយ ម្យ៉ាងវិញទៀតចង់ដឹងណាស់ថាអ្នកឈ្នះ នឹងទទួលបានកាដូអ្វីខ្លះ ពីក្រុមហ៊ុនស្មាតហ្វូន OPPO ព្រោះលឺថាទូរស័ព្ទស៊េរីថ្មីៗនេះ ពិតជាមិនធម្មតាទេ កាន់តែUpdate កាន់តែទំនើប ឧទាហរណ៍ដូចជាម៉ូឌែល F11 Pro ៣ពណ៌ចុងក្រោយនេះ បាន Update ខ្លួនឯងដោយមកជាមួយនឹងកម្លាំងម៉ាស៊ីនកប់ស៊េរីតែម្តង ដែលមាន RAM 6GB និង ROM 128GB វាមានថាមពលថ្ម 4000mAh ជាប្រភេទទូរស័ព្ទកាន់ថ្មបានយូរ មានបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOOC ជំនាន់ 3.0 ទោះជាលេងហ្គេមអនឡាញ បានរយៈពេលយូរជាងទូរស័ព្ទធម្មតា មិនងាយអស់ថ្ម មិនចាំបាច់ប្រើប្រាស់ឆ្នាំងសាកទូរស័ព្ទ ឬ Power Bank ពេលកំពុងលេងហ្គេមឡើយ។

លើសពីនេះទៅទៀត ប្រភេទស្មាតហ្វូម៉ូឌែលនេះ វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលជួយដល់ការលេងហ្គេមអនឡាញ របស់លោកអ្នកបានកាន់តែរលូន មិនមានភាពទាក់ ឬស្អិតឡើយ វាសមានអេក្រង់លាតពេញ 6.5 Inch កម្រិត FHD+ កាន់តែធំកាន់តែត្រជាក់ភ្នែក មិនរំខានដល់អារម្មណ៍លោកអ្នកឡើយ។

ដូច្នេះ នៅចាំអីទៀតកនយើង ថ្ងៃសៅរ៍ទី១៥ ខែមិថុនា ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៨យប់ នៅ AEON Mall SEN SOK លោកអ្នកអាចទៅចូលរួមទស្សនាដោយសេរី ហើយចំពោះលោកអ្នកដែលមានមិត្តភ័ក្រ្ត ឬបងប្អូនដែលត្រូវចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះ កុំភ្លេចណាទៅជួយលើកទឹកចិត្តគ្នាផង កុំឱ្យឱកាសល្អៗបែបនេះរំលងផុតឲ្យសោះ លេងហ្គេមអនឡាញ ជាមួយ OPPO បានទាំងសប្បាយ បានទាំងប្រាក់រង្វាន់បានទាំងទូរស័ព្ទ ប្រ៊ី ប្រ៊ី រកឯណាបានលោកព្រះ៕