(កំពង់ស្ពឺ)៖ កងកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសហការជាមួយជាមួយកម្លាំងបរិស្ថាន និងអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ការពារសិទ្ធិប្រជាពលរដ្ឋ បានចុះបង្រ្កា្កបរោងម៉ាស៊ីនអារឈើខុសច្បាប់បានចំនួន ៣ទីតាំង នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង ដោយរឹបអូសឈើមូល ឈើក្តាសន្លឹកជាង ៤០ម៉ែត្រគូប និងដកហូតម៉ាស៊ីនជ្រៀកក្តាធំមួយគ្រឿង

លោក សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានឱ្យដឹងថា បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ថាប្រតិបត្តិការនេះ បានធ្វើឡើងនាថ្ងៃទី១២ ខែមិថុនា ឆ្នា២០១៩ម្សិលមិញ ស្ថិតនៅក្នុងព្រៃខាងកើត ភូមិថ្មី និងភូមិដូនជន់ ឃុំតាសាល ស្រុលឱរ៉ាល់ បន្ទាប់ពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោក សោម ពុទ្ធតារា ទីតាំងដែលបង្ក្រាបទាំង៣ទីតាំងរួមមាន៖ ទីតាំងទី១ មានឈើដុលរកាចំនួន៣៥ កំណាត់ស្មើ ១២,៩០៦ម៉ែត្រគីប ដុលសិប្បកម្មចំនួន៥០កំណាត់ និងក្តាចំនួន១៩០សន្លឹកស្មើ ៣,៦៣ម៉ែត្រគីប, ទីតាំងទី២៖ មានឈើដុលចម្រុះ៥៩កំណាត់ ស្មើ១៦,៩៩៦ម៉ែត្រគីប និងទីតាំងទី៣៖ មានដុលចម្រុះ៣២កំណាត់ស្មើ១១,២៣៣ម៉ែត្រគីប, ក្នុងបានរឹបអូស ម៉ាស៊ីនយ៉ាងដុង១គ្រឿង និងថាសមុខកាត់៦០ចំនួន១ និងរណាយន្តធំ ១គ្រឿង។

សម្ភារ រួមនឹងវត្ថុតាងត្រូវកម្លាំងជំនាញយកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕