(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,២៨៦ គ្រឿង រកឃើញល្មើសច្បាប់៨១២គ្រឿង (ម៉ូតូ៦៨%) អប់រំ២៤៨គ្រឿង និងផាកពិន័យ៥៦៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,៩៣៨គ្រឿង, អប់រំ១៤៧គ្រឿង និងផាកពិន័យ៣៨៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៨,៥៥២គ្រឿង រកឃើញយានយន្តល្មើស៧,៧៥៩គ្រឿង (ម៉ូតូ៦៩%) ក្នុងនោះអប់រំ២,៦០៥គ្រឿង និងផាកពិន័យ៥,១៥៤គ្រឿង៕