(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៣ករណី ក្នុងនោះករណីប្រើប្រាស់១៩ករណី និងជួញដូរ១៤ករណី ឃាត់ខ្លួនជនសង្ស័យ៦៣នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣,៦៥៦ករណី ឃាត់មនុស្ស៧,៧៤៧នាក់ (ស្រី៥៨៨នាក់) ក្នុងនោះមានជនបរទេស១៦៧នាក់ផងដែរ៕