(សៀមរាប)៖ កម្មវិធីឌីជីថលរបស់ Cellcard Super Data Race នឹងប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។ ក្រុមការងារ Cellcard បានទៅដល់ខេត្តសៀមរាប កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីរៀបចំកម្មវិធីប្រកួត ក៏ដូចជាជួយរៀបចំ ដំណើរការចុះឈ្មោះការប្រកួតនេះផងដែរ។

នេះគឺជាលើកទី២ហើយ ដែលកម្មវិធី Super Data Race បានធ្វើឡើង នៅខេត្តសៀមរាប ហើយចូលរួមបង្កើតភាពរីករាយ រវាងអ្នកចូលរួមលើកមុន និងអ្នកថ្មី។ បេក្ខជនរាប់រយនាក់ ត្រូវបានរំពឹងថា នឹងចូលរួមការប្រកួត នៅចុងសប្តាហ៍នេះ ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទ (App)។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន ( Ian Watson) បាននិយាយថា «ពួកយើងប្តេជ្ញា ក្នុងការផ្តល់ជូនបន្ថែម ដល់ប្រជាជនកម្ពុជា ក្នុងការសាកល្បងនូវប្រព័ន្ធទំនាក់ទំនងរបស់យើង ក៏ដូចជាឱកាស ក្នុងការទទួលយកបទពិសោធន៍បន្ថែម និងរីករាយជាមួយប្រព័ន្ធឌីជីថល និងមាតិការដ៏សម្បូរបែប»។

លោកថា «កម្មវិធី Super Data Race ធ្វើឲ្យអតិថិជនរបស់យើង ជាពិសេសយុវជន មិនត្រឹមតែអាចសាកល្បងប្រើប្រាស់ ប្រព័ន្ធទំនាក់ទំនងដ៏មានល្បឿនលឿន និងគុណភាពប៉ុណ្ណោះនោះទេ ប៉ុន្តែបានណែនាំពួកគេ ឲ្យប្រើប្រាស់ឧបករណ៍ និងមាតិកាអនឡាញ ដើម្បីពង្រឹងបទពិសោធន៍ ពីការអប់រំរបស់ពួកគេ»

កម្មវិធី Super Data Race គឺជាប្រភេទហ្គេមបែបប្រមាញ់ (scavenger hunt) លើប្រព័ន្ធឌីជីថល ជាមួយមាតិកាអប់រំ។ នេះបានរួមបញ្ចូលទាំងសកម្មភាពខាងក្រៅ ជាមួយឧបករណ៍ឌីជីថល ក្នុងការបង្កើនបទពិសោធន៍ ដល់អ្នកចួលរួមក្នុងពិភពឌីជីថល ក៏ជួយបង្កើនចំនួនអ្នកចូលរួមផងដែរ។ នេះជាមូលដ្ឋានដែលអាចឲ្យពួកគេស្វែងយល់ថា ឌីជីថលអាចដើរលើតួនាទីសំខាន់ នៅក្នុងការអប់រំ ក៏ដូចជាទម្រង់ក្នុងការបង្ហាញ ពីល្បឿនប្រព័ន្ធទំនាក់ទំនង និងគុណភាពរបស់ក្រុមហ៊ុន Cellcard។

ក្រុមហ៊ុន Cellcard ដែលទទួលបានពានរង្វាន់ Ookla Speed Test Award ៣ឆ្នាំជាប់គ្នា បានប្តេជ្ញាក្នុងការផ្តល់ជូនប្រជាជនកម្ពុជា នូវការទទួលបានប្រព័ន្ធទំនាក់ទំនង ដែលលឿននិងល្អបំផុត ហើយនឹងចក្ខុវិស័យ លើវិស័យឌីជីថល។ បទពិសោធន៍លើឌីជីថលកាន់តែច្រើន រួមមាន បច្ចេកវិទ្យា AR និង VR ត្រូវបានរំពឹងថា នឹងមាននៅលើ Cellcard នៅពេលអនាគត។

ការចុះឈ្មោះ សម្រាប់កម្មវិធី Super Data Race នៅខេត្តសៀមរាប នឹងបន្តបើកការចុះឈ្មោះ ជាសាធារណៈសម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៍ ដោយគ្រាន់តែធ្វើការទាញយកកម្មវិធីលើទូរស័ព្ទដៃ ចុះឈ្មោះលើកម្មវិធី ហើយចួលរួមការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ នៅខេត្តសៀមរាប ដើម្បីទទួលបានកាបូប និងចូលរួមការប្រកួត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Cellcard Play៕