(ភ្នំពេញ)៖ ខណៈពេលនេះ វេលាម៉ោងជាង៣រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ អគ្គិភ័យកំពុងឆេះផ្ទះស្ដុកប្រេងម៉ាស៊ីនមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅជិតរង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

សេចក្ដីរាយការណ៍ភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ហើយមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕