(ភ្នំពេញ)៖ ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ បានប្រារព្ធនូវយុទ្ធនាការអន្តរជាតិថ្មីមួយ សម្រាប់ប្រេងឥន្ធនៈ TOTAL EXCELLIUM របស់ខ្លួន។ ដោយមានការសហការ និងអភិវឌ្ឍន៍ជាមួយនឹងភ្នាក់ងារផ្សព្វផ្សាយ BETC ដែលមានទីតាំង នៅទីក្រុងប៉ារីស បានបង្កើតឲ្យមានការផ្សព្វផ្សាយស្ពតថ្មីមួយ អំពីប្រេងឥន្ធនៈ TOTAL EXCELLIUM រួមបញ្ចូលជាមួយកងទ័ព superhero ជាច្រើន ដែលមកពីពិភពផ្សេងៗគ្នា ជំនាន់ផ្សេងគ្នា និងកន្លែងខុសៗគ្នា។ ដែលក្នុងឈុតឆាកនោះ បេសកម្មរបស់ពួកគេ និង ប្រេងឥន្ធនៈ TOTAL EXCELLIUM គឹត្រូវកម្ចាត់ចោល នូវភាពកខ្វក់ទាំងអស់ ដែលដឹកនាំដោយក្រុមនៃភាពកខ្វក់ និងក្រុមបិសាចនៃកំណកខ្លាញ់។

ការផ្សព្វផ្សាយស្ពតដ៏អស្ចារ្យមួយនេះ គឺត្រូវបានធ្វើឡើងយ៉ាងទំនើបបំផុត ដោយផ្តោតសំខាន់ទៅលើថាមពល នៃការសម្អាតដ៏ល្អឥតខ្ចោះនៃប្រេងឥន្ធនៈ TOTAL EXCELLIUM ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត សម្រាប់អតិថិជនរបស់ខ្លួនទាំងអស់។ គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនយានយន្តដែលស្អាត គឺសំដៅលើម៉ាស៊ីនដែលធន់ប្រើបានយូរ ស៊ីប្រេងតិច កម្លាំងម៉ាស៊ីនស្ទុះខ្លាំង និងបញ្ចេញឧស្ម័នកាបូនិច (CO2) តិចបំផុត។

សម្រាប់ឃ្លាសំខាន់ ដែលចង់ឲ្យអតិថិជនយល់ច្បាស់ពីភាពអស្ចារ្យ សម្រាប់ការជ្រើសរើសយកប្រេងឥន្ធនៈ TOTAL EXCELLIUM គឺ៖ «ប្រេងម៉ាស៊ីនដែលជួយលាងសម្អាតម៉ាស៊ីន របស់អ្នកបានយ៉ាងល្អឥតខ្ចោះគ្រប់ គីឡូម៉ែត្រ» រួមជាមួយការរួមគំនិត និងកម្លាំងគ្នាជាធ្លុងមួយក្នុង «ការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បី ផ្តល់នូវថាមពលដ៏ល្អបំផុត»។

គួររំឭកផងដែរថា ស្ពតពាណិជ្ជកម្មដ៏គួរឲ្យចាប់អារម្មណ៍មួយនេះគឺ Simon McQoid ជាអ្នកដឹកនាំថតផ្ទាល់ដោយខ្ចីឈុត នៃខ្សែភាពយន្តដ៏ល្បីមួយ ដែលបានចាក់ផ្សាយកាលពីឆ្នាំកន្លងទៅថ្មីៗនេះ នៅក្នុងការផ្សព្វផ្សាយលំដាប់អន្តរជាតិរបស់ខ្លួន។

អ្វីដែលពិសេស គឺអ្នកដឹកនាំថតជនជាតិអូស្រាលីរូបនេះ បានយកតួសម្តែង និងការថតដ៏គួរឲ្យចាប់អារម្មណ៍ របស់គាត់ទាំងអស់ ដើម្បីធ្វើឲ្យមានភាពរស់រវើក ដើម្បីទាក់ទាញចំណាប់ អារម្មណ៍ អ្នកទស្សនា និងធ្វើយ៉ាងណាឲ្យវាមើលទៅល្អឥតខ្ចោះគ្មានពីរ ក្នុងវិស័យផ្សព្វផ្សាយស្ពតពាណិជ្ជកម្ម ប្រេងឥន្ធនៈក្នុងពិភពលោកតែម្តង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺស្ពតពាណិជ្ជកម្មនេះ បានចាក់ផ្សាយក្នុងបណ្តាប្រទេសជាង៤០ នៅខាងប៉ែកអឺរ៉ុប ប៉ែកអាហ្វ្រិក អាមេរិកកណ្តាល និងបណ្តាប្រទេសជាច្រើនទៀតនៅអាស៊ី ដែលជាទីផ្សារ ដ៏មានសក្តានុពលរបស់ប្រេងឥន្ធនៈ TOTAL EXCELLIUM៕