(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចេញសារលិខិតអបអរសាទរក្នុងទិវា ខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០១៩។

យោងតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា «ក្នុងទិវាខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០១៩» ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាក្ខន្ធ យុទ្ធជន យុទ្ធ នារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខប្រកបដោយក្តីស្រឡាញ់ ចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និងគ្រប់គ្រប់គ្រួសាររបស់បងប្អូន ដែលបាន និងកំពុងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងទៀតថា «ការប្រារព្ធទិវា ដ៏មានអត្ថន័យនេះ ដើម្បីរំឮកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានពលីកម្មដើម្បីបុព្វហេតុ ជាតិមាតុភូមិនៃយើង»

សូមអានសារលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោមនេះ៖