(ភ្នំពេញ)៖ តំណាងប្រទេសតំបន់ទន្លេមេគង្គ រួមទាំងអ្នកជំនាញមកពីសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង និងឥណ្ឌា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំពិភាក្សា ស្តីពីបញ្ហាលើទស្សនវិស័យអនាគតនៃទន្លេមេគង្គ ដើម្បីរកដំណោះស្រាយ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រដល់ប្រជាជន។

លោក ពូ សុធីរៈ នាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ( CICP) ដែលជាអ្នករៀបចំកិច្ចពិភាក្សានេះ បានឲ្យដឹងថា «វេទិកានេះគឺយើងជួបជុំគ្នារវាងអ្នកឯកទេស ឬមានជំនាញ និងអ្នកស្រាវជ្រាវជាន់ខ្ពស់ និងអ្នកតាមដានសកម្មភាព ពាក់ព័ន្ធនឹងកាវិវត្តន៍នៃវិស័យនានា ដូចជាសេដ្ឋកិច្ច សង្គមកិច្ច និងការពារជាតិជាដើម ដើម្បីពិភាក្សាផ្លាស់ប្តូរគ្នា ពីបញ្ហាប្រឈម ផ្សេងចំពោះការវិវត្តន៍ រហូតដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ»។

លោកក៏បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សាដែលមានរយៈពេល១ថ្ងៃកន្លះ ក៏នឹងសិក្សា យ៉ាងណាចូលរួមកាត់បន្ថយកាត់បន្ថយភាពក្រីក្រដល់ប្រជាជន នៅថ្នាក់ក្រោម ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានផលប្រយោជន៍ ពិសេសនោះអ្នកដែររស់នៅតាមដងទន្លេរមេគង្គនេះផងដែរ។

ជាមួយគ្នានោះដែរលោក ពូ សុធីរៈ ក៏បានឲ្យដឹងបន្ថែមសម្រាប់មតិយោបល់ដែល តំណាងប្រទេសដែលបានចូលរួមក៏ដូចជាអ្នកជំនាញនានានៅថ្ងៃនេះ ក៏នឹងត្រូវចង់ក្រងជាឯកសារ សម្រាប់ធ្វើ ការផ្សព្វផ្សាយទៅដល់អ្នកនយោបាយ ឬថ្នាក់ដឹកនាំប្រទេសផងដែរ ដែលតែមិនមែនសម្រាប់តែនៅកម្ពុជានោះទេ ។

លោកនាយកវិទ្យាស្ថាន ក៏បានអះអាងថា បញ្ហាតំបន់ទន្លេងមេគង្គគឺជាបញ្ហាដែលត្រូវបានបណ្តាប្រទេសនានាកំពុងយកចិត្តទុកដាក់ ហើយកម្ពុជាគឺជាប្រទេសមួយសំខាន់ណាស់ដែល ជាប់នៅដងទន្លេមេគង្គនេះផងដែរ។ កម្ពុជាគឺជាប្រទេសមួយដែលទទួលអំណោយផលច្រើនពី គម្រោងផ្សេងៗដែលបណ្តាប្រទេសជាមិត្តបានរៀបចំចងក្រងសម្រាប់ជួយ ក្នុងនោះមាន៖ ប្រទេសចិន, ជប៉ុន, កូរ៉េខាត្បូង , ឥណ្ឌូនេស៊ី, អាមេរិក ,…។

លោក Michael Newbill ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បាននិយាយថា ឆ្នាំ២០១៩ គឺជាឆ្នាំជា ប្រវតិ្តសាស្រ្តមួយនៅក្នុងការទាក់ទងរបស់យើងជាមួយតំបន់ទន្លេមេគង្គ។ ឆ្នាំនេះគឺជាខួប លើកទី ១០ នៃគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម (LMI) ដែលត្រូវបានបង្កើតឡើង នៅ Phuket ក្នុងឆ្នាំ២០០៩។

លោកបញ្ជាក់ថា «យើងចាត់ទុកការចូលរួមរបស់យើងជាមួយតំបន់មេគង្គថា ជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តរបស់យើងសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៃការខិតខំជារួមរបស់ យើងក្នុងការគាំទ្រសមាគមអាស៊ានដោយរួមទាំងតាមរយៈគម្រោងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ដែលមានបំណងបង្រួមគម្លាតគ្នាផ្នែកអភិវឌ្ឍន៍ រវាងបណ្តាប្រទេសអាស៊ាន ហើយជំ រុញឯកភាពតំបន់»

ជាមួយគ្នានោះដែរលោក Michael Newbill បានន្ថែមថា បានបង្ហាញអំពីគោលជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងសិក្ខាសាលា។

លោកគូសបញ្ជាក់ថា៖ យុទ្ធសាស្រ្តរបស់យើងចំពោះតំបន់ទន្លេមេគង្គដើរតាមគោលការណ៍ដែលជាគ្រឹះនៃវិបុលភាព នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រាប់ទសវត្សមកហើយ ហើយដែលជាស្នូលនៃយុទ្ធសាស្រ្តប្រចាំតំបន់របស់យើង ពោលគឺការប្តេជ្ញាចិត្តចំពោះអធិបតេយ្យភាព តម្លាភាព អភិបាលកិច្ចល្អ សមាគមអាស៊ានជាស្នូលមួយ និងរបៀបរបបផ្អែកលើច្បាប់ទម្លាប់ ដោយគោរពចំពោះច្បាប់អន្តរជាតិ។

ការទាក់ទងផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតំបន់ទន្លេមេគង្គមានភាពជ្រាលជ្រៅ ដោយនៅឆ្នាំ ២០១៧ ការវិនិយោគរបស់យើងមានទឹកប្រាក់ចំនួន១៧ ពាន់លានដុល្លា ពាណិជ្ជកម្មទៅមកមានតម្លៃ១០៩ពាន់លានដុល្លារ នៅឆ្នាំ២០១៨៕