(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ក្នុងនោះករណីប្រើប្រាស់១៥ករណី និងជួញដូរ១៥ករណី ឃាត់ខ្លួនសរុបជនសង្ស័យ៣៨នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣,៦២៣ករណី ឃាត់មនុស្ស៧,៦៨៤នាក់ (ស្រី៥៧១នាក់) ក្នុងនោះមានជនបរទេស១៦៧នាក់ផងដែរ៕