(ភ្នំពេញ)៖ កាំមេរ៉ាបង្កប់ខ្លួនក្នុង Smart Phone បានក្លាយទៅជាចំណុចប្រកួតប្រជែងគ្នាមួយទៅហើយ សម្រាប់ទីផ្សារទូស័ព្ទនៅទូទាំងសកលលោក ព្រោះវាជាបច្ចេកវិទ្យាថ្មីមួយដើម្បីបំពេញតម្រូវការជាក់ស្តែង និងទាក់ទាញចិត្តអ្នកប្រើប្រាស់ទូរស័ព្ទដៃ។ ដូច្នេះ មានតែទូរស័ព្ទដៃហ្វូនស៊េរី Reno របស់ក្រុមហ៊ុន OPPO ដែលមានកាមេរ៉ាបង្កប់ខ្លួន ជាតួឯកល្អឥតខ្ចោះសម្រាប់ថតរូប។

លោកអ្នកមានដឹងអត់ថា Brand ទូរស័ព្ទណាខ្លះដែលមានកាមេរ៉ាបង្កប់ខ្លួន និង Unique ជាងគេ? យើងជឿជាក់ថាសម័យនេះទៅហើយនណាៗ ក៏ចង់ប្រើទូរស័ព្ទដែលមានកាមេរ៉ាបង្កប់ខ្លួនដែរ ព្រោះវាទាន់សម័យ និងជាពិសេសកាមេរ៉ាបង្កប់ខ្លួន អាចជួយឱ្យលោកអ្នកទទួលបានអារម្មណ៍ ស្រស់ស្រាយជាមួយនឹងអេក្រង់លាតពេញនៅលើទូរស័ព្ទដៃក្នុងការថតរួប និងទស្សនាវីដេអូនានាបានយ៉ាងទូលាយ។

មានក្រុមហ៊ុនស្មាតហ្វូនជាច្រើនបាននឹងកំពុងព្យាយាមបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ ទាក់ទងនឹងការរចនាកាមេរ៉ាបង្កប់ខ្លួននេះ ក្នុងនោះដែរស្មាតហ្វូន ដែលកំពុងលេចធ្លោខ្លាំងជាងគេក្នុងការរចនាកាមេរ៉ាបង្កប់ខ្លួនឆ្នាំ២០១៩នេះ គឺស្មាតហ្វូនស៊េរី Reno របស់ក្រុមហ៊ុន OPPO ដែលមើលទៅពិតជាប្លែក មិនសរសើរមិនបានមែន មិនចាំបាច់មើលអីឆ្ងាយទេ មើលត្រឹមតែកាមេរ៉ាបង្កប់ខ្លួនចាប់តាំងពីចេញម៉ូឌែលស៊េរី F11 Pro មក វាមានកាមេរ៉ាបង្កប់ខ្លួននៅចំណុចកណ្តាល ដែលស៊ីមេទ្រីគ្នាជាមួយនឹងអេក្រង់ទូរស័ព្ទដៃ ដែលជាភាពងាយស្រួលចំពោះអតិថិជន អាចស៊ែលហ្វីបានដោយសំលឹងមកចំណុចត្រង់អេក្រង់ និង Len កាមេរ៉ាបង្កប់ខ្លួនបាន ដោយមិនពិបាកងាកឆ្វេង ឬងាកស្តាំឡើយ។

បន្ទាប់មកទៀតដើមខែមិថុនា ឆ្នាំ២០១៩នេះស្រាប់តែ OPPO បានបង្ហាញវត្តមានតួឯកស៊េរី Reno ពីរម៉ូឌែលទៀត ដែលសុទ្ធតែមានកាមេរ៉ាបង្កប់ខ្លួន បែបបញ្ឆិតឡើង Cool តែម្តង ក្នុងទំហំ16MP +AI Beauty និងមានពន្លឺជំនួយ (Soft Light) នៅលើម៉ូឌែល OPPO Reno ធម្មតា និង OPPO Reno 10X Hybrid Zoom (មានបច្ចេកវិទ្យា 60X Digital Zoom, កាមេរ៉ាក្រោយ)។

លើកនេះសឹងតែអាចនិយាយបានថាកាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតរបស់ស៊េរី Reno មិនទាន់មានដៃគូរប្រកួតប្រជែងណាអាចធ្វើបាននៅឡើយទេ វាពិតជាឡូយមែនទែន! ព្រោះមើលទៅ OPPO បានគិតគូរយ៉ាងម៉ត់ចត់លើការបំពាក់កាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតនេះ ដែលធ្វើឱ្យអ្នកប្រើប្រាស់ ស្មាតហ្វូនជាច្រើន បានប្រដូចកាមេរ៉ាបង្កប់ខ្លួនបែបបញ្ជិតនេះ ទៅនឹងព្រុយត្រីឆ្លាម ប្រដូចវាទៅនឹងត្របកផ្កាឈូកនៃអាគារ Opera House នៅអូស្រ្តាលី និងប្រដូចវាទៅនឹងទ្វាឡានស្ពតទំនើបៗ មានតម្លៃថ្លៃជាដើម និងផ្សេងៗ ដែលបង្កើតបានជាគុណសម្បត្តិ ដ៏ល្អលើអេក្រង់លាតពេញ AMOLED (Panoramic Screen) ដែលមានកម្រិតលាតទំហំ 93.1% ហើយកាមេរ៉ាបង្កប់ខ្លួនព្រុយត្រីឆ្លាមនេះ អាចប្រើរយៈពេលផុសឡើងត្រឹមតែ 0.8s (វិនាទី) ពិតជាលឿន សំលេងស្ងាត់ល្អ មិនរំខាន និងអាចផុសឡើងចំនួន២០០.០០០ដង គិតជារយៈពេលអាចលើសពី៥ឆ្នាំ សម្រាប់អ្នកដែលចូលចិត្តស៊ែលហ្វីយ៉ាងណា គឺម៉ាអេមហ្មង៕