(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើទុក្ខបុកម្នេញ ឬទណ្ឌកម្ម បានចេញសេចក្តីថ្លៃងការណ៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បញ្ជាក់ថា ការការស្លាប់របស់ពិរុទ្ធជន ទិត រ៉ន មិនមែនបណ្តាលមកពីការធ្វើទារុណកម្មពីមន្រ្តីមានសមត្ថកិច្ច ថ្នាក់ណាមួយឡើយ ផ្ទុយទៅវិញ គឺបណ្តាលមកពីបញ្ហាសុខភាពផ្ទាល់ខ្លួន របស់សព និងការខ្វះខាតសមត្ថភាព បច្ចេកទេសជំនាញរបស់សមត្ថកិច្ច ពាក់ព័ន្ធ ក្នុងការវាយតម្លៃស្ថានភាពសុខភាពរបស់ពិរុទ្ធជន ទិត រ៉ន ក្នុងអំឡុងពេលឃុំខ្លួន។

យោងតាមសេចក្តីថ្លៃងការណ៍របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើទុក្ខបុកម្នេញ ឬទណ្ឌកម្ម បានបញ្ជាក់ថា ការសន្និដ្ឋាននេះ បានធ្វើឡើង ដោយក្រុមការងារប្រមូលឯកសារពាក់ព័ន្ធ និងបានសម្ភាសន៍ជាសម្ងាត់ជាមួយមន្រ្តីនគរបាល មន្រ្តីពន្ធនាគារ ម្តាយរបស់សព អ្នកផ្ទះជិតខាង និងសាក្សីជាជនជាប់ឃុំជាមួយឈ្មោះ ទិត រ៉ន ផងដែរ ជាពិសេសវីដេអូកាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ន របស់ស្នងការនគរបាលខេត្តកំពង់ចាម៕

ពិរុទ្ធជន ទិត រ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ បានស្លាប់នៅក្នុងពន្ធនាគារ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩៕

ខាងក្រោមនេះ ជាសេចក្តីថ្លៃងការណ៍រៀបរាប់លំអិតរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ដែលមានខ្លឹមសារដូច ខាងក្រោមនេះ៖