(ភ្នំពេញ)៖ លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផាយ ផេ និងឧកញ៉ាឫទ្ធី សំណាង ប្រធានក្រុមហ៊ុនផាយ ផេ ចាប់ដៃជាមួយនឹងលោក លីម វ៉េងសេង និងលោក Chong Yap Foo មកពីក្រុមហ៊ុន Mekong Discovery Co. Ltd. ក្រោយពីក្រុមហ៊ុនទាំង២ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូមួយ ។

ការចាប់ដៃគូជាមួយគ្នានេះ ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផាយ ផេ អាច ទូទាត់ប្រាក់ សម្រាប់សេវាធ្វើដំណើររបស់ Mekong Discovery (ហ្វ្លាយ ប៊ុកឃីង សេនធ័រ និង AirAsia Travel & Service Centre) តាមរយៈការប្រើប្រាស់ គណនី ផាយ ផេ ឬ WeChat របស់ខ្លួន។

ជាមួយគ្នានេះ ក៏មានការចូលរួមពីក្រុមហ៊ុន ipay88 ផងដែរ។ ផាយ ផេ ដែលជាកម្មវិធីទូទាត់ប្រាក់មិនប្រើ ក្រដាសប្រាក់ ឈានមុខគេរបស់កម្ពុជានោះ បច្ចុប្បន្ន ផ្តល់ការទូទាត់ដល់ពាណិជ្ជករច្រើន ជាង៤០០០នាក់ នៅតាមហាងកាហ្វេនានា ភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្ត សេវា ធ្វើដំណើរ របៀបរបបរស់នៅ បង់ធានារ៉ាប់រង កោសកាតទូរស័ព្ទ ទិញជំនិញ បង់វិកយបត្រទឹក-ភ្លើង និង សេវាទូទាត់ជាច្រើនទៀត៕