(ភ្នំពេញ)៖ អ្នកដើរទិញទំនិញនៅផ្សារទំនើប Aeon សែនសុខ បានឈ្នះរង្វាន់រាប់ពាន់រង្វាន់ពី ក្រុមហ៊ុន Smart Axiata ក្នុងឱកាសប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំរបស់ខ្លួន កាលពីដើមសប្ដាហ៍នេះ។

អ្នកចូលរួមត្រូវបំបែកប៉េងប៉ោងចំនួន ២,០០០ ដើម្បីស្វែងរកខិត្តប័ណ្ណតូចៗ មកប្ដូររង្វាន់ពីបញ្ជរក្រុមហ៊ុន Smart ដើម្បីឈ្នះរង្វាន់ដែលមានដូចជា អាវយឺត មួក កូនបាស់ (Pleng Speaker) កាតកោសបញ្ចូលលុយស្មាត សំបុត្រកុន និងស្មាតហ្វូនចំនួន១០រង្វាន់។

សម្រាប់អ្នកដែលឈ្នះរង្វាន់ ស្មាតហ្វូនចំនួន១០រង្វាន់ ពួកគាត់ត្រូវស្វែងរករូបភាពតារាចម្រៀងនិពន្ធបទថ្មី របស់ក្រុមហ៊ុន Smart ដូចជា ក្រុមតូច វណ្ណ ជេស្ដា សូរិយា វណ្ណដា អេដា ក្រុមក្មេងខ្មែរ ជីដេវីត ចិត្ត កញ្ចនា ឡរ៉ា ម៉ម និងអូន ដើម្បីទទួលរង្វាន់ពីតារាកិត្ដិយសទាំង១០រូប ក្នុងកម្មវិធីនាល្ងាចនេះ។

លោកស្រី ជា សារ៉េនមកពីខេត្តបាត់ដំបង ជាអ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនមួយគ្រឿង ពីកម្មវិធីនេះ បានបង្ហាញពីចំណាប់អារម្មណ៍ដ៏រំភើបរបស់ខ្លួន ក្នុងការឈ្នះរង្វាន់ ពីការវាយបំបែកប៉េងប៉ោងថា៖ «ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្ត ដែលចាប់បានរង្វាន់រូប Idol ដែលខ្ញុំស្រលាញ់យូរហើ់យ និងចូលចិត្តស្ដាប់បទចំរៀងគាត់ណាស់។ ខ្ញុំអត់បានចូលទៅក្នុងហ្វូងមនុស្ស ចាប់ប៉េងប៉ោងទេដំបូង តែខ្ញុំរើសពីក្រោមជើងបងៗមកវាយ។ ថ្ងៃនេះគ្រាន់តែមកដើរលេងធម្មតាតែឃើញ Idol ក៏ចូលមកមើល ហើយសប្បាយចិត្តមែនទែន ដែលមានសំណាងឈ្នះរង្វាន់ ពីការប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំ របស់ក្រុមហ៊ុនស្មាត។ ខ្ញុំសូមជូនពរក្រុមហ៊ុន ឱ្យរីកចម្រើនទៅមុខរហូត និងគ្មានការរអាក់រអួល និងទទួលបានអតិថិជនកាន់តែច្រើនឡើងៗ»

ក្រៅពីការផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ អ្នកដើរទិញទំនិញ ក៏បានចូលលេងហ្គេមកំសាន្ដផ្សេងៗ និងរីករាយជាមួយការសម្ដែងរបស់ ក្រុមតូច (Small World Small Band) អេដា (Adda Angel) និង ជីដេវីត (G-Davit) ផងដែរ។

ក្រុមហ៊ុន Smart បានបញ្ជាក់ថា ខ្លួនកំពុងរៀបចំព្រឹត្តិការណ៍ពិសេសៗជាច្រើនអំឡុងខួបលើកទី១០ឆ្នាំរបស់ខ្លួនក្នុងឆ្នាំនេះ ដែលក្នុងនោះមានដូចជា ការផ្ដល់រង្វាន់ iPhone XR តាមរោងភាពយន្តចំនួន២រង្វាន់ និងតាមការបញ្ចូលទឹកប្រាក់តាមអ៊ីនធឺណេតចំនួន១០រង្វាន់ ជារៀងរាល់ខែ ក្នុងឆ្នាំ២០១៩ ដើម្បីថ្លែងអំណរគុណ ចំពោះអតិថិជនរបស់ខ្លួន ចំពោះការគាំទ្រដ៏ស្មោះស្ម័គ្រ ដែលធ្វើឲ្យក្រុមហ៊ុន Smart ក្លាយជាប្រតិបត្តករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងកម្មវិធីថ្មីៗ ពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕