(ភ្នំពេញ)៖ ជាដំណឹងល្អមួយសម្រាប់បងប្អូន ដែលនិយមប្រើប្រាស់សេវាជិះរ៉ឺម៉កម៉ូតូកង់បី ឬតាក់ស៊ី ដោយសារតែនៅពេលនេះ អង្គភាពព័ត៌មាន Fresh News បានសហការជាមួយក្រុមហ៊ុន Grab ដែលជាកម្មវិធីផ្ដល់សេវាដឹកជញ្ជូនចល័ត តាមតម្រូវការឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានផ្តល់ការជិះម៉ូតូរ៉ឺម៉កម៉ូតូកង់បី តម្លៃ៦,០០០រៀល ចំនួន៣លើក ដោយឥតគិតថ្លៃ។

ដើម្បីទទួលបានការជិះរ៉ឺម៉កម៉ូតូកង់បី ដោយឥតគិតថ្លៃនេះ បងប្អូនដែលមានកម្មវិធី Grab ប្រើប្រាស់ក្នុងទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន គ្រាន់តែវាយ Promo Code ពាក្យថា «freshnews» ឬពាក្យ «fresh» នឹងទទួលបានការផ្តល់ជូននេះភ្លាមៗ។

សូមចុច Link នៅទីនេះដើម្បីជិះ Grab ឥតគិតថ្លៃ !

ការផ្តល់ជូនការជិះរ៉ឺម៉កម៉ូតូកង់បីតម្លៃ៦,០០០រៀលចំនួន៣ដងនេះបានសេចក្តីថា នៅពេលប្អូនត្រូវការជិះរ៉ឺម៉កកង់បី តាមរយៈ Grab ហើយការចំណាយនៃការជិះមានចំនួនស្មើ ឬក្រោម៦,០០០រៀល គឺអ្នកជិះមិនត្រូវបង់ថ្លៃនោះទេ។ ផ្ទុយទៅវិញបើការជិះនោះលើសពី៦,០០០រៀល បងប្អូនត្រូវដកតម្លៃ៦,០០០រៀលចេញ ហើយបង់លុយនៅសល់។

ឧទាហរណ៍ថា អ្នកជិះរ៉ឺម៉កម៉ូតូកង់បីពីវិទ្យាល័យបាក់ទូក ទៅព្រលានយន្តហោះអន្តរជាតិភ្នំពញ គឺត្រូវចំណាយអស់១៤,៣០០រៀល ដូច្នេះអ្នកជិះត្រូវដក៦,០០០រៀលចេញ នៅសល់៨,៣០០រៀល ដែលត្រូវបង់ថ្លៃរ៉ឺម៉កម៉ូតូកង់បី៕