(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៦៨៦គ្រឿង រកឃើញល្មើសច្បាប់៥៧៣គ្រឿង (ម៉ូតូ៣៦%) អប់រំ២០៩គ្រឿង និងផាកពិន័យ៣៦៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,៤២៤គ្រឿង, អប់រំ១២១គ្រឿង និងផាកពិន័យ២៦៤គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៣,៣០៩គ្រឿង រកឃើញយានយន្តល្មើស៩,០៤៤គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ២,០៥៨គ្រឿង និងផាកពិន័យ៣,៩៨៦គ្រឿង៕