(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១៩។ នេះបើតាមសេចក្ដីណែនាំ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

ក្រសួងការងារ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩តទៅ អតីតភាពការងាររបស់កម្មករនិយោជិត សម្រាប់ទទួលបានប្រាក់បំណាច់អតីតភាពការងារ ត្រូវគិតក្នុងរយៈពេល១ឆមាស (៦ខែ) ម្ដង គឺឆមាសទី១ ដល់ខែមិថុនា និងឆមាសទី២ ពីខែកក្កដា ដល់ខែធ្នូ។

កម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារ ចាប់ពី១ខែ ទៅ៦ខែ នៅក្នុងឆមាសនីមួយៗ ហើយបានបំពេញការងាររហូតដល់ ដំណាច់ខែចុងក្រោយ នៃឆមាសនីមួយៗគឺ ខែមិថុនា និងខែធ្នូ នោះទើបកម្មករនិយោជិត អាចទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ ដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន ៧,៥ថ្ងៃ នៅក្នុងឆមាសនីមួយៗ។

ក្រសួងបានគូសបញ្ជាក់បន្ថែមថា ក្នុងករណីដែលកម្មករនិយោជិត បានលាឈប់ពីការងារមុនដំណាច់ខែមិថុនា ឬខែធ្នូនោះ នឹងមិនត្រូវបានទទួលនូវប្រាក់បំណាច់អតីតភាពការងារនៅក្នុងឆមាសនីមួយៗនោះទេ៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីណែនាំនៅខាងក្រោមនេះ៖