(ភ្នំពេញ)៖ សពនាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅវេលាម៉ោងជាង១១៖២៧នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំនោះ នឹងត្រូវយកទៅបញ្ចុះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិគ្រឹះ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ (ជាប់ផែស្ងួតជិតវត្តស្លែង)។

យោងតាមកម្មវិធីបុណ្យសព បានបង្ហាញថា សពនឹងត្រូវដង្ហែចេញពីផ្ទះកន្លែងធ្វើបុណ្យនៅវេលាម៉ោង ៦៖៣០នាទីព្រឹកទី១២ ខែមិថុនា ដើម្បីយកទៅបញ្ចុះនៅសង្កាត់ពងទឹក ខណ្ឌដង្កោ។

ក្នុងពិធីបុណ្យសពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ មានប្រតិភូរបស់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធសពផងដែរ។

គួរជម្រាបថា សពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ កំពុងធ្វើបុណ្យនៅគេហដ្ឋាក្នុងបុរីអ័រគីដេ តាមបណ្ដោយផ្លូវ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ៕