(ត្បូងឃ្មុំ)៖ អនុវត្តតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្តខេត្តត្បូងឃ្មុំ និងលោក អ៊ាង ភារៈ មេបញ្ជាការរង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំកងកម្លាំងអាវុធហត្ថខេត្ត និងប្រជាពលរដ្ឋមូលដ្ឋានរៀបចំពិធីពិសានំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីត្រី វ៉ា សារិទ្ធ បានបញ្ជាក់ថា ពិធីនេះត្រូវបានធ្វើឡើងដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ខេត្តត្បូងឃ្មុំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីតេជោសន្តិភាព។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕