(អូស្ត្រាលី-នូវ៉ែលហ្សេឡង់)៖ ដោយអនុវត្តតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ គណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនគណបក្ស បានជួបជុំសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាដែលកំពុងរស់នៅតាមបណ្តាទីក្រុងនានានៃប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ រៀបចំពិធីហូបនំបញ្ចុកតេជោសន្តិភាព នៅតាមបណ្តាទីក្រុងដែលខ្លួនកំពុងរស់នៅរួមមាន៖ រដ្ឋធានីកង់បេរ៉ា ទីក្រុងស៊ីដនី ទីក្រុងម៉ែលប៊ន ទីក្រុងអាដឺឡែត ទីក្រុងប្រីសប៊ិន ទីក្រុងភឺត ទីក្រុងហាលម៉ិនតុន ទីក្រុងផាមមើស្តុនណត ទីក្រុងក្លៃឈឺត ទីក្រុងនេបភា ទីក្រុងវ៉ែលីនតុន ទីក្រុងអូកក្លិន ។

កម្មវិធីដ៏អធិកអធមនេះ បានសហការរៀបចំនិងគាំទ្រដោយគណៈកម្មាធិការ គណបក្សប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ និងប្រចាំតាមតំបន់នានាផងដែរ។

គេក៏សង្កេតឃើញបើទោះជាមានការមមាញឹក ក្នុងការងារឬក្នុងក្រុមគ្រួសារយ៉ាងណា ក៏សមាជិក សមាជិកា CPP បានឆ្លៀតឱកាសមកចូលរួមក្នុងការជួបជុំហូបនំបញ្ចុកតេជោសាមគ្គីជាតិ នាថ្ងៃនេះ ប្រកបដោយស្លៀកពាក់ស្អាតបាត ទឹកមុខសប្បាយរីករាយ ដោយមានអ្នករៀបចំទឹកសម្លនំបញ្ចុក និងមានបន្លែធម្មជាតិស្រស់ៗ តាមការជាក់ស្តែងដែលអាចរកបាននៅទីនោះ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតីខ្មែរតែមួយ៕