(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់កម្មវិធីហូបនំបញ្ចុកជាមួយមន្ដ្រីរាជការ នៅសាលារាជធានីភ្នំពេញហើយនោះ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានបន្ដរៀបចំពិធីហូបនំបញ្ចុកជាមួយកម្មករ កម្មការិនី ជាង១,៧០០នាក់ ក្នុងរោងចក្រ នៅខណ្ឌពោធិ៍សែនជ័យ ព្រមទាំងបញ្ចូលជាសមាជិកបក្សប្រជាជនកម្ពុជាផងដែរ។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕