(ភ្នំពេញ)៖ ជាការថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជន ចំពោះប្រេងម៉ាស៊ីន ENEOS និងផ្តល់ឱកាសដល់អតិថិជន ដែលជាប្រតិបត្តិករទីផ្សារ ស្វែងយល់ឲ្យកាន់តែច្បាស់ នូវលក្ខណៈស្តង់ដារបច្ចេកទេស និងបទដ្ឋានប្រើប្រាស់របស់ផលិតផល ក៏ដូចជាបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាង អតិថិជន និងអតិថិជន ក្រុមហ៊ុន Professional Trader (Cambodia) រួមសហការជាមួយក្រុមហ៊ុន JX Nippon Oil & Energy (Thailand) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JXTG Nippon Oil & Energy Corporation បានរៀបចំពិធីជួបជុំអតិថិជនប្រេងម៉ាស៊ីនម៉ាក ENEOS ប្រចាំឆ្នាំ២០១៩។

ពិធីនេះបានធ្វើឡើងនាល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល The Premier Sen Sok Center រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់ លោក លោកស្រី មកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អាជីវករជាអតិថិជនរបស់ប្រេងម៉ាស៊ីនម៉ាក ENEOS មកពីតាមបណ្តាររាជធានី-ខេត្ត សរុបចំនួន៧០០នាក់ ដែលនេះជាការជួបជំប្រចាំឆ្នាំលើកទី៣ របស់ក្រុមហ៊ុន Professional Trader (Cambodia) បន្ទាប់ពីប្រតិបត្តិការ លក់ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS អស់រយៈពេលជិត៤ឆ្នាំកន្លងមក។

ក្រុមហ៊ុន Professional Trader (Cambodia) បានទទួលសិទ្ធិចែកចាយផ្តាច់មុខ នូវផលិតប្រេងម៉ាស៊ីនម៉ាក ENEOS សម្រាប់ទីផ្សារប្រទេសកម្ពុជា ពីក្រុមហ៊ុន JXTG Nippon Oils & Energy Cooperation តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ គឺក្រុមហ៊ុន JX Nippon Oils & Energy (Thailand) Ltd។
ក្រុមហ៊ុន JXTG Nippon Oils & Energy Cooperation ជាក្រុមហ៊ុនដែលមានដើមកំណើតនៅប្រទេសជប៉ុន និងបានកំពុងឈានមុខគេនៅក្នុងទីផ្សារថាមពល នៅទូទាំងប្រទេសជប៉ុន។

ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS មានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០១៦ និងបានកំពុងចែកចាយនៅទូទាំងប្រទេស តាមរយៈអតិថិជនលក់ដុំ និងរាយជាង១,២០០កន្លែង ហើយបាននិងកំពុងផ្គត់ផ្គង់នូវផលិតផលជាច្រើនប្រភេទ រួមមាន ប្រេងម៉ាស៊ីនសម្រាប់ម៉ូតូធុនតូច ម៉ូតូស្ព័តធុនធំ ម៉ូតូលេខស្វ័យប្រវត្តិ ប្រេងម៉ាស៊ីន ប្រេងប៉ុង ប្រេងប្រអប់លេខ សម្រាប់រថយន្តទេសចរណ៍ រថយន្តដឹកទំនិញធុនស្រាស ធុនមធ្យម និងធុនធ្ងន់ ព្រមទាំងប្រេងម៉ាស៊ីនគ្រប់ប្រភេទ សម្រាប់គ្រឿចក្រធុនធ្ងន់ បម្រើអោយវិស័យសាធារណការ វិស័យកសិឧស្សាហកម្ម និងវិស័យសំណង់ ព្រមទាំងផលិតពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

សម្រាប់ឆមាសទី២ ឆ្នាំ២០១៩នេះ ក្រុមហ៊ុនរំពឹងបង្កើនចំនួនអតិជនរហូត ដល់១,៤០០កន្លែង និងរំពឹងការលក់ ក្នុងប្រមាណ៥០០តោន។ កំណើនប្រតិបត្តិការនេះ និងបន្តជំរុញក្នុងកម្រិតអប្បរមា ប្រមាណ២០ភាគរយ ជារៀងរាល់ឆ្នាំ នាឆ្នាំបន្តបន្ទាប់ទៅមុខទៀត៕