(ភ្នំពេញ)៖ ស្ដ្រីម្នាក់ត្រូវបានគេរាយការណ៍ថា បើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ ស្ថិតនៅខណ្ឌដូនពេញ រួចបាញ់កាំភ្លើង ២គ្រាប់ឡើងលើ ដោយសង្ស័យមានវិបត្តិផ្លូវចិត្ត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ខណៈនេះកម្លាំងសមត្ថកិច្ច កំពុងតែធ្វើការឡោមព័ទ្ធទីតាំងកើតហេតុ និងធ្វើការលួងលោមស្ដ្រីរូបនេះឲ្យប្រគល់កាំភ្លើងមកសមត្ថកិច្ច ដើម្បីចាត់វិធានការបន្ដតាមនីតិវិធី។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា មូលហេតុអ្វីបានជាស្ដ្រីរូបនេះបើករថយន្ដចូលវត្ត ហើយបាញ់កាំភ្លើងបែបនេះឡើយ៕