(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,០១៦គ្រឿង រកឃើញល្មើសច្បាប់៥០៧គ្រឿង (ម៉ូតូ៦៩%) អប់រំ១៨៥គ្រឿង និងផាកពិន័យ៣២២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៦ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន១,៨៥៥គ្រឿង, អប់រំ៩៥គ្រឿង និងផាកពិន័យ២២៧គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២១,៦១១គ្រឿង រកឃើញយានយន្តល្មើស៣,៦៩១គ្រឿង (ម៉ូតូ៧២%) ក្នុងនោះអប់រំ១,២៤០គ្រឿង និងផាកពិន័យ២,៤៥១គ្រឿង (ម៉ូតូ១០០%)ផងដែរ៕