(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំនៅកម្ពុជា និងលោកលោក Yasuhisa Ojima ដែលនឹងបន្តការងារពីលោកស្រីជាតំណាង IMF ថ្មីប្រចាំនៅកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ។

លោក ជា ចាន់តូ បានសម្តែងការអបអរសាទរ ចំពោះការបំពេញបេសកកម្មរយៈពេល៣ឆ្នាំ ប្រកបដោយជោគជ័យរបស់លោកស្រី Yong Sarah Zhou និងស្វាគមន៍ចំពោះការមកបំពេញបេសកកម្មរបស់ លោក Yasuhisa Ojima នៅកម្ពុជា។

លោកស្រី Yong Sarah Zhou បានជម្រាបជូនអគ្គទេសាភិបាលពីការគាំទ្រ និងការផ្តល់ជំនួយបច្ចេកទេសរបស់ IMF ដល់កម្ពុជាផងដែរ៕